គេនៅចាំបានថាកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៨ ប្រធានាធិបតីអាម៉េរិកទី៤១ លោក George W. Bush ត្រូវបានអ្នកកាសែតរបស់អ៊ីរ៉ាក់ លោក Muntadhar al-Zaidi គប់ទ្រនាប់ជើងទាំងពីររបស់លោកសំដៅទៅកាន់ប្រធានាធិបតីខាងលើ ក្នុងសន្និសីទកាសែតក្នុងប្រទេសអ៊ីរ៉ាក់តែម្តង។
បើនិយាយត្រួសៗពាក់ព័ន្ធនឹងទ្រនាប់ជើងនេះ ខាងក្រុមហ៊ុនធ្វើទ្រនាប់ជើងនៅតួគី បានលើកឡើងថាទ្រនាប់ជើងដែលគប់ក្បាលលោក ប៊ូស លក់កើនឡើង ដោយបញ្ជារទិញក្នុងរយៈពេល ១សប្តាហ៍រហូដល់ទៅ ៣សែនគូ ។
ដោយឡែកពាក់ព័ន្ធនឹងទ្រនាប់ជើងរបស់លោក Muntadhar al-Zaidi គប់ទៅលើអតីតប្រធានាធិតីអាម៉េរិកវិញ ត្រូវបានអ្នកជំនួញនៅអារ៉ាប់ បានស្នើសុំទិញក្នុងតម្លៃ ១០លានដុល្លារអាម៉េរិក ។ ទន្ទឹមជាមួយគ្នានេះដែរមានការអំពាវនាវឲ្យដាក់ទ្រនាប់ជើងនេះ នៅក្នុងសារៈមន្ទីររបស់អ៊ីរ៉ាក់ ។
ទ្រនាប់ជើងគប់ក្បាលលោកប៊ូសនោះមានឈ្មោះថា «Ducati Model 271,» ប៉ុន្តែក្រោយមកគេហៅថា « “The Bye-Bye Bush Shoe”» ដែលជាផលិតផលរបស់ក្រុមហ៊ុន Baydan Shoe Company នៅទីក្រុងអ៊ីស្តង់ប៊ូល ៕