បេឡា រ៉ានី ទិញខន់ដូថ្មីតម្លៃ 10 លានបាត

0

តារាសម្តែងស្រី បេឡា រ៉ានី ថ្មីៗនេះបានបង្ហាញនូវខុនដូថ្មី ដែលមានទឹកប្រាក់ ១០លានបាត ដែលធ្វើឲ្យអ្នកសង្គមសិល្បៈថៃ ភ្ញាក់ផ្អើល។​
សារព័ត៌មាន Tvpool នៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2018នេះថា នៅក្នុងថ្ងៃនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានទៅស្គាល់ខន់ដូថ្មីរបស់តារាសម្ដែងស្រី បេឡា រ៉ានី ដែលទើបតែសម្ផោធថ្មោងថ្មី ក្នុងទឹកប្រាក់ 10 លានបាត ដែលមើលទៅទាក់ចិត្ត និងគួរឱ្យចង់រស់នៅណាស់។

តារាស្រីរូបនេះ បានសម្រេចទិញខន់ដូថ្មីសន្លាងដើម្បីឱ្យឪពុកម្ដាយបានស្នាក់នៅ និងសម្រាកលំហែកាយ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានពីទីក្រុងបាងកកនោះទេ។ បន្ទប់ខន់ដូរបស់នាង គេមើលឃើញថា មានសភាពស្អាតបំព្រង និងរំលេចព័ណ៌ប៉ុន្មានទេ តែមានគ្រឿងសង្ហារឹមដែលមានតម្លៃថ្លៃច្រើនប្រភេទច្រើនម៉ាក ។ ចង់ដឹងថា សភាពខន់ថ្មីបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖