ភ្នំពេញ៖ ដោយឃើញពីស្ថានភាពលំបាករបស់ អេ រដ្ឋា ដែលជាកូនសិស្សលោក អេ ភូថង ដេននី ក្វាន់ និង គូស្នេហ៍ បានផ្តល់ថវិកា លើសការរំពឹង ទុករហូតដល់ ១០០ដុល្លារអាម៉េរិក ខណៈដែលគ្រោងផ្តល់តែ ២០ដុល្លារប៉ុណ្ណោះ ។
ថ្លែងប្រាប់ OBN Asia តាមឆាតនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោក ចាន់ មករា ដែលត្រូវជាគូស្នេហ៍របស់ ដេននី ក្វាន់ បាននិយាយថា តាមពិតលោកបានសរសេរនៅលើបណ្តាសង្គមថានឹងផ្តល់ថវិកាជូនកីឡាករ អេ រដ្ឋា ២០ដុល្លារអាម៉េរិក ប៉ុន្តែដោយឃើញស្ថានភាពជាក់ស្តែង ហើយ អូន ដេននី ក្វាន់ គាត់មានចិត្តអាណិតអាសូរទៅលើកីឡាកររូបនេះពេក ក៏ហូតក្រដាស ១០០ដុល្លារអាម៉េរិក ផ្តល់តាមរយៈលោក សម សារ៉ន ដើម្បីប្រគល់ជូនដល់អេ រដ្ឋា ។
លោកបានបន្តថា ក្រៅពីអេ រដ្ឋា លោកនៅមានគម្រោងចង់ទៅជួបអតីតកីឡាករ នួន ភិរម្យ ដែលកំពុងជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាក់ស្មងជើង អំឡុងគ្រោះថ្នាក់ចរាចរណ៍ កាលពីពាក់កណ្តាលខែ ធ្នូនេះ ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលគូស្នេហ៍នេះបានជួយទៅលើអ្នកក្នុងរង្វង់វិស័យកីឡា ដោយកន្លងទៅថ្មីៗ ក៏បានជួយលោក ឡុង សារ៉ាវ័ន្ត និងបានអញ្ជើញកីឡាករល្បីៗច្រើនរួម ញ៉ាំអាហារសាមគ្គី ក្នុងន័យចង់ដឹងពីភាពលំបាករបស់កីឡាករ ហើយក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនជូនក្រុមកីឡាករខ្លះៗផងដែរ ។
ដេននី ក្វាន់ ត្រូវបានគេប្រសិទ្ធនាមឈ្មោះឲ្យថ្មីថា ជា «រាជនីចិត្តធម៌» ដោយតែងតែចុះទៅជួយដល់ជនក្រីក្រ នៅតាមបណ្តាលខេត្តផ្សេងៗ ៕