សារព័ត៌មានកម្សាន្ដរបស់ថៃ Sanook បានចេញផ្សាយនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2018 នេះ បានឱ្យជ្រាបថា កំពូលតារាស្រីជួរមុខអ្នកនាង ឈុំភូ អារីយ៉ា បាននាំស្វាមី និងបុត្រភ្លោះ មាន ណង សាយហ្វា និង ផាយុ ដើរបង្ហាញម៉ូដ និងថតឡើងក្របទស្សនាវដ្តីពិភពលោក L’Officiel Thailand ក្នុងឈុតសម្លៀកបំពាក់អ្នកធ្វើការក្នុងការិយាល័យ ។
តម្លៃរបស់អ្នកទាំង 4 មិនត្រូវបានគេបង្ហើបឱ្យដឹងថានោះទេ គ្រាន់ដឹងថា ជាទូទៅតម្លៃខ្លួនរបស់អ្នកម្ដាយសម័យថ្មីរូបនេះតម្លៃខ្លួនចំនួន ១០ លានបាត និង តម្លៃខ្លួនកូនភ្លោះ ណង សាយហ្វា និង ផាយុ ដែលអាចរកប្រាក់បាន ១៥លានបាតពីការចូលរួមកម្មវិធីមួយនេះ (៤៨ម៉ឺនដុល្លារ)។ តម្លៃនេះបើយកមកទិញរថយន្ត Lexus 570 ស៊េរីថ្មីតម្លៃអាចបានពីរគ្រឿងឯណោះ។
សូមជម្រាបថា អ្នកម្ដាយសម័យថ្មី និងស្វាមីដែលជាសេដ្ឋី គឺលោក Nott Witsarut Rungsisingpipat បាននិយាយថានឹងយកប្រាក់ដែលកូនពួកគេរកបាននោះ ខណៈនៅតូចនេះ ទុកជាប្រាក់សន្សំសម្រាប់ពួកគេពេលធំឡើង ព្រោះវាជាប្រាក់ដែលគេទាំងពីររកបាន។ ហើយសព្វថ្ងៃ បុត្រភ្លោះទាំងពីរក៏ជាអ្នកតំណាងឱ្យច្រើនផលិតផលផងដែរ៕