តាមរយៈគេហំព័រកម្សាន្ដ Tvpool នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ បានចេញផ្សាយថាតារាឯកស្រីពូកែសម្ដែងជាតួអង្គឆ្នាស់ឆ្នើមប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៧ បានវិលត្រឡប់មកសិល្បៈវិញ ដោយការបង្ហាញខ្លួន ថតម៉ូដែលឱ្យទស្សនាវដ្តី RUSH យ៉ាងសិចស៊ីស្រៀវស្រើបដល់ថ្នាក់ទប់អារម្មណ៍មិនជាប់តែម្ដង។
តារាស្រីខាងលើនេះ មានឈ្មោះថា មេយ៍ ស៊ិរិនកនកៀត ជាតារាសម្ដែងឯកស្រីដែលមានឈ្មោះល្បីក្នុងវ័យ ២៧ ឆ្នាំ បានបាត់មុខពីសិល្បៈអស់រយៈពេល ១ ឆ្នាំជាង ដោយសារតែនាងត្រូវការរៀបចំការថែរក្សារាង តមអាហារ និងព្យាបាលស្បែកឡើងវិញ ។ បើតាមការបញ្ជាក់របស់អ្នកគាំទ្រតារាស្រីរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គមអ៊ិនស្ដាក្រាម ឱ្យដឹងថា តារាស្រីរូបនេះ សុខចិត្តចំណាយពេលវេលាថែរក្សាសម្ផស្សតាមបែបធម្មជាតិ ដោយមិនជ្រើសរើសយកការវះកាត់សម្រកខ្លាញ់ ដូចជាតារាស្រីដទៃទៀត ព្រោះថា នាងក្លាយកើតមានជំងឺមហារីកស្បែកដូចជាម្ដាយរបស់នាងដែរ ។ បើទោះបីជា ការព្យាបាល និងកែសម្ផស្សតែបែបទំនើប មិនមែនជាជម្រើសរបស់នាងក្ដី ក៏ប៉ុន្ដែ តាមរយៈការបង្ហាញមុខមាត់ថ្មី និងរូបភាពនៅលើទំព័រទស្សនាវដ្តីគេមើលឃើញថា នាងពិតជាស្រស់ស្អាតជាងទេពធីតាទៅទៀត។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖



