សារព័ត៌មានកម្សាន្ដTvpool បានចេញផ្សាយនថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ អោយដឹងថា ឪពុករបស់តារាកំប្លែងមានឈ្មោះល្បីតាមរយៈរឿង «ព្រះសង្ឃជេស4G » បានទទួលមរណភាពហើយ។ តាមការបញ្ជាក់របស់អ្នកសារព័ត៌មានថៃថា លោក ដុម ឈួនឈឺន មានបុត្រទាំងអស់ ១៣ នាក់ រួមទាំងតារាកំប្លែង ជេស4G បានទទួលមរណភាពក្នុងអាយុ ៨៣ ឆ្នាំ ដែលធ្វើឱ្យកូនៗទាំង ១៣ នាក់ សោកសៅយ៉ាងខ្លាំង។
កំពូលតារាកំប្លែង ដុម ឈួនឈឺន មានភរិយាទាំងអស់ ៤ នាក់ មានកូនសរុបទាំងអស់ ១៥ នាក់ ក៏ប៉ុន្ដែបានលាចាកលោកនេះអស់ចំនួន ២ នាក់ទៅហើយ បច្ចុប្បន្ននៅសល់តែ ១៣ នាក់តែប៉ុណ្ណោះ និងបានបង្ហាញវត្តមាននៅក្នុងពិធីបុណ្យសព និងគោរពវិញ្ញាក្ខន្ធ។ លោក ជេស4G បានប្រាប់អ្នកសារព័ត៌មានថា « ថ្ងៃនេះយើងបានទៅទទួលសពពុកនៅមន្ទីរពេទ្យកាលពីវេលាម៉ោង ១១ ព្រឹក ហើយក៏មានបងប្អូនជាអ្នកកំប្លែងទាំងអស់ចូលរួម ព្រមទាំងញាតិមិត្តសិល្បករផងដែរ។
លោក ជេស4G បានបញ្ជាក់ថា ពិធីបុណ្យសពរបស់ពុក ត្រូវរៀបចំឡើងដោយព័ណ៌ផ្កាឈូក ដែលជាព័ណ៌នៃព្រះធម៌ និងព័ណ៌សំណព្វចិត្តរបស់ពុកខ្ញុំ ។ បើទោះបីជាមើលទៅមិនសមរម្យសម្រាប់ភ្នែកមហាជន តែការកាន់ទុក្ខ និងគោរពវិញ្ញាណក្ខន្ធ គឺនៅរក្សាព័ណ៌ខ្មៅដដែរ គឺមិនឱ្យខុសពីប្រពៃណីថៃឡើយ៕