ភ្នំពេញ៖ តារាចម្រៀងក្នុងផលិតកម្មហង្សមាស និងជាម្ចាស់បទ «មនុស្សគ្មានហុងស៊ុយ» លោក នៅ ស៊ីនឿន បានសម្រេចភ្ជាប់ពាក្យ ជាមួយអនិកខ្មែរ រស់នៅលើទឹកដីអាម៉េរិក ដែលមានសម្រស់ស្រស់សោភា ក្រោយសិក្សាចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនខែ។
ពិធីភ្ជាប់ពាក្យរបស់លោក នៅ ស៊ីនឿន បានធ្វើឡើងនៅនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់សិល្បករ អ្នកដឹកនាំ ក្នុងនោះគេឃើញ លោក អេកូ វ៉ាក់សង លោក កៅ សីហា និងតារាចម្រៀង សុគន្ធ និសា ជាដើម ចូលរួមពិធីភ្ជាប់ពាក្យ តារាខាងលើ ។
ដោយឡែកសម្រាប់នារីដែលត្រូវជាកូនក្រមុំលោក នៅ ស៊ីនឿន មានឈ្មោះ Dominique ហើយសម្រាប់ទំហំថ្លៃទឹកដោះ មិនត្រូវបានទម្លាយចេញ នៅឡើយ៕

