ទេព បូព្រឹក្ស ទារសំណង ១០ម៉ឺនដុល្លារពីជនបង្ករ យកទៅ​ជួយពេទ្យគន្ធបុប្ជា និងសិល្បករ​ចាស់ជរា​

0

ភ្នំពេញ៖ ក្រោយពីចូលខ្លួនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ទឹកល្អកទី​១ ខណ្ឌទួលគោក កញ្ញា ទេព បូព្រឹក្ស បានលើកឡើងថា នាង​នឹងប្តឹង​ទារសំណង ១០ម៉ឺនដុល្លារពី​ជនបង្ក ដើម្បីយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ជា មណ្ឌលចាស់ជរា និងសិល្បករចាស់ជរា ។​
តាមរយៈបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន កញ្ញាទេព បូព្រឹក្ស បានលើកឡើងថា សំណង​ ១០ម៉ឺនដុល្លារនោះ កញ្ញា​មិនប៉ះនោះទេ ដោយយកទៅ មណ្ឌលចាស់ជរា ពេទ្យគន្ធបុប្ជា និងសិល្បករចាស់ជរា ជាដើម ។​
ក្នុងពាក្យបណ្តឹងនោះ កញ្ញាបានអះអាងថា កញ្ញាបានប្តឹងទៅលើ ម្ចាស់ភោជនីយដ្ឋាន អ្នករៀបចំកម្មវិធី​ស្រាបៀរដែលយកនាងទៅ និងអ្នកគប់លើរូបនាង​ ។ កញ្ញាថា អាងនោះ​គឺអសន្តិសុខបំផុត សូម្បីតែកាម៉េរ៉ា​សុវត្ថិភាពក៏គ្មាន ៕​