ភ្នំពេញ៖ ក្រៅពីអ្នកសិល្បករជាច្រើន នៅមានសុខ ពិសី តារាចម្រៀង សាន់ដេ បានជ្រែកខ្លួនចូលលើកទឹកចិត្តទេព បូព្រឹក្ស និងរិះគន់ទៅលើជនបង្ក ដែលបានគប់ស្រាបៀរលើនាង កាលពីរាត្រីយប់មិញ។
សុខ ពិសី បានសរសេរនៅផេកផ្លូវការរបស់កញ្ញានៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ថា «បើមិនពេញចិត្ត បើស្អប់ខ្លាំងចាំបាច់យកភ្នែកមកមើលនាងធ្វើអី បើធុញរឺថ្លង់និងសម្លេងនាង ម៉េចមិនដើរចេញ?សួរថាធ្វើទង្វើរបែបនេះដាក់ក្មេងស្រីម្នាក់ដែលមិនបានទៅបំផ្លាញអ្វីអ្នកផងតើសក្តិសមទេ?សូមផ្តល់តម្លៃដល់នារីផង ទង្វើរលោកគ្មាននរណាម្នាក់ទទួលយកបានទេ?រឹងមាំណាប្អូនស្រី?។»