ភ្នំពេញ ៖ ធនាគារនីហរ័ណ អាហរ័ណរបស់ប្រទសកូរ៉េ ផ្ដល់ទឹកប្រាក់ប្រមាណជា៦៣លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ។
ក្នុងឱកាសចុះហត្ថលេខាលើកិច្ចសន្យា សេវាទីប្រឹក្សានៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ជាមួយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសDohwa Engineering Co., Ltd
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានបានលើកឡើងថាការទទួលឥណទាននេះ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹក បាន៧៦០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងសាងសង់ស្ថានីយបូមទឹកចំនួន១០ទីតាំង ដែលមានសមត្ថភាពអាចបូមបាន២៩ ៩៥២ ម៉ែត្រគីប ក្នុងមួយថ្ងៃ សាងសង់បណ្តាញលូ ស្តារស្ទឹងប្រវែង១៦,៣គីឡូម៉ែត្រ និងស្តារ ស្ថានីយបូមទឹកដែលមានស្រាប់៕