មៃ សុគន្ធ ៖ សម័យនេះសន្តិភាពហើយ គួរ​ចាប់​ជនបង្កលើទេព បូព្រឹក្ស ឲ្យបាន

0

ភ្នំពេញ៖ តារាចម្រៀង​មៃ សុគន្ធ បានថ្លែងប្រាប់ OBN Asia នៅរសៀលថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ឲ្យដឹងថា សម័យនេះជាសម័យសន្តិភាពហើយ គួរតែចាប់​ជនបង្ក​លើ​តារាចម្រៀងទេព បូព្រឹក្ស​​ ឲ្យបានដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ហើយលោកក៏សូមអំពាវ​នាវ​ដល់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយអន្តរាគមន៍លើរឿងនេះផង។​

មៃ សុគន្ធ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ថា «សូម​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​​បណ្ឌិ​ត​ ​ជួ​យ​អ​ន្ត​រា​គ​មន៍​រឿ​ង​មួ​យ​នេះ​ផ​ង​ ​?​❤️​❤️​ ​ក្នុ​ងនា​ម​យើ​ង​ខ្ញុំ​ជា​អ្ន​ក​សិ​ល្បៈ​ ​ពិ​ត​ជា​មា​ន​កា​រ​ឈឺ​ចា​ប់​ណា​ស់​ នូ​វ​ទ​ង្វើ​បំ​ពា​ន​គ្មា​ន​សី​ល​ធ​ម៌​រ​ប​ស់​បុ​គ្គ​ល​ពា​ល​ ​ដែ​ល​មិ​ន​អោ​យ​តំ​លៃ​លើ​នា​រី?​?​?​ ​(​បិ​ទហា​ង​នោះ​ជា​ប​ន្ទា​ន់​និ​ងចា​ប់​បុ​គ្គ​ល​នោះ​ម​ក​ផ្ត​ន្ទា​ទោ​ស​)​ឯ​ណា​ទៅ​តំ​លៃ​សិ​ល្បៈ​ខ្មែ​រ​និ​ង​ស្រ្តី​ខ្មែ​រ​!​!​?​?​?​ ។»

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ OBN Asia តារាចម្រៀងខាងលើបានលើកឡើងថា «ខ្ញុំគិតថាទង្វើគប់ប៊ីយែរនេះជាទង្វើថោកទាប សម័យនេះខ្ញុំមិនធ្លាប់ឃើញ ហើយក៏ជារឿងទីមួយ ដែលខ្ញុំបានឃើញ យប់មិញខ្ញុំបានមើលមួយយប់ហើយ មើលទៅគួរ​ឲ្យខ្លាច​ វាជាគំរូមិនល្អ បើមិនចាត់វិធានការក្តៅនោះទេ វានឹងមានបន្តទៀត ហើយអ្នកសិល្បករនឹងភ័យខ្លាច​ បុគ្គលនោះមិនឲ្យតម្លៃលើអ្នកសិល្បៈ ជាពិសេស​សម្តីម្ចាស់ហាង និយាយចេញមកក្អឿតែម្តង​» ។​

លោកបានបន្តថា លោកបានតាមដាន​ការឡាយនោះតាំងពីដើមរហូតចប់ ឃើញថាម្ចាស់ហាង​គ្មានការទទួលខុសត្រូវ សម័យនេះ សន្តិភាពហើយ សង្គមហ្វេសប៊ុកប៉ុណ្ណឹងហើយ នៅមានរឿងអ៊ីចឹងទៀត ហើយរឿងនេះសូមសមត្ថកិច្ចត្រូវចាប់ឲ្យបានមកផ្តន្ទាទោស ដើម្បីជៀសឆ្ងាយពីគំរូអាក្រក់ បន្តទៅទៀត ។ លោក​សង្កត់ធ្ងន់ថា បើសិន​ជារឿងនេះនៅបន្ត អ្នកសិល្បករ​ ច្រៀងតាមហាង និងភោជនីយដ្ឋានផ្សេងៗ គ្នានឹងភ័យខ្លាច ទាល់តែចាប់អ្នកប្រព្រឹត្តិដាក់គុក ហើយព្រមាន ១០០ឲ្យទាល់តែបាន ៕
សូមស្តាប់បទសម្ភាសន៍ទាំងស្រុង ជាមួយ មៃ សុគន្ធ ៖
https://www.youtube.com/watch?v=o3OOjmvYUS4&feature=youtu.be