ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខនិងផ្តល់ថវិកាឧបត្ថម្ភមួយចំនួនដោយផ្ទាល់ដៃដល់ស្ត្រីជាកម្មការនីមានផ្ទៃពោះចំនួន ៧១៧នាក់ដើម្បីរៀបចំទុកដាក់មុនពេលសម្រាលកូន។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាងមួយម៉ឺននាក់នៅខេត្តកណ្តាលបានសន្យាបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករអោយទទួលបាននូវផលប្រយោជន៍ជាច្រើនថែមទៀត។
សម្ដេចនាយករដ្ឋមន្រ្តីក៏បានជូនពរដល់កូនក្មួយដែលអនាគតជាម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អនិងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះ៕