អ៊ឹម ជីវ៉ា ស្នើសុំ លោក ស ថេត ស្នងការ​រាជធានីភ្នំពេញ​ចាត់វិធានការលើអ្នកគប់កំប៉ុងស្រាបៀរលើទេព បូព្រឹក្ស​

0

ភ្នំពេញ៖ ករណីរំជើបរំជួល គប់កំប៉ុងស្រាបៀរទៅលើទេព បូព្រឹក្ស កំពុងក្លាយជាបញ្ហាធំ សម្រាប់អ្នកសិល្បករ​គ្រប់រូបដោយម្នាក់ៗ ចង់ឲ្យចាត់ចែង ទៅតាមផ្លូវច្បាប់ ហើយក្នុងនោះអ៊ឹម ជីវ៉ា បានស្នើសុំ លោក ស ថេត ស្នងការ​រាជធានីភ្នំពេញ ចាត់ការ​ទៅលើអ្នកប្រព្រឹត្តិ ។​

អ៊ឹម ជីវ៉ា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា «​ខ្ញុំបា​ទ​ ​អ៊ឹ​ម​​​ ​​ជី​​​វ៉ា​​​ ​​​សូ​​​ម​គោ​​​​​​រ​​​​​​​ព​​​​​​ ​​​​ឯ​​​​​​​ក​​ឧ​​​​​​​ត្ត​​​​​​ម​​​​​​ ​​​​​ឧ​​​​​​ត្ត​​​​​​ម​​​សេ​​​​​​​នី​​​​​​យ៍​​​​ឯ​ក​ ​ស​ ​ថេត​ ​ស្ន​ង​កា​រន​គ​រ​បា​ល​រា​ជធា​នី​ភ្នំ​ពេ​ញ​ ​មេ​ត្តាជួ​យ​ចា​ត់​វិ​ធាន​កា​រ​ចា​ប់​ជន​ល្មើ​ស​និ​ង​បក្ស​ពួ​ក​ ​ដែល​ប្រ​ព្រឹ​ត្ត​ប​ទ​ល្មើ​សជា​ក់​ស្តែ​ង​ដោ​យ​ចេ​ត​នា​ចំ​ពោះតា​រា​ចំ​រៀ​ង​ ​ក​ញ្ញា​ ​ទេព​ ​បូ​ព្រឹ​ក​ កា​ល​ពី​វេ​លា​យ​​​ប់​មិ​​​ញ​ផ​ង​ ​ដោយ​ក​ន្លែ​ង​កើ​ត​ហេ​តុ​ ​នៅហា​ង​ ​ស​មុ​ទ្រ​ ​ទី​តាំ​ងផ្ទះ​លេ​ខ​ ​៧​២​ ​ផ្លូ​វ​លេ​ខ ​១​១​៨​ ​ស្កា​ត់ទឹ​ក​ល្អ​ក់​១​ ​ខ​ណ្ឌ​ទួល​គោ​ក​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​។

លោកបានបន្តថា ​នេះ​ត្រឹ​ម​តែ​ស្រា​បៀនិ​ង​កំ​ប៉ុ​ង​គ​ប់និ​ង​ជះ​លើ​ ​ចុះបើ​ក្នុ​ង​កំ​ប៉ុ​ង​នោះជា​ទឹ​ក​អា​ស៊ីត​ ​និ​ង​ជា​អ្វី​ផ្សេង​វិ​ញ​ តើ​តារា​ចំ​រៀ​ង​ម្នាក់​នេះ​ទ​ទួ​ល​គ្រោះថ្នា​ក់​យ៉ា​ង​ណា?​?​?​ ​បើ​សិន​ជា​បុ​គ្គ​លនោះ​មិ​ន​ពេ​ញ​ចិត្ត​តា​រា​ចំ​រៀ​ង​ ​ទេព​ ​​​បូ​ព្រឹក្ស ​​​គា​ត់​មិ​ន​ត្រូ​វប្រ​ព្រឹ​ត្ត​ទ​ង្វើ​បែប​នេះ​ឡើ​យ​ តែ​ទ​ង្វើ​ដ៏​សែ​នថោ​ក​ទា​ប​និ​ង​ការ​មើ​ល​ងា​យ​ ​មក​លើ​ជ​ន​រ​ង​គ្រោះជា​តា​រា​ចំ​រៀ​ង​ម្នាក់​នេះ​ ​គឺ​ជា​ចេ​ត​នាគិ​ត​ទុ​ក​ជា​មុ​នចំ​ពោះ​ជ​ន​ល្មើ​ស ​ដែ​ល​អា​ច​ចាត់​ទុ​ក​ថា​ជាកា​រ​ក​រ​ណីប៉ុ​ន​ប៉​​ង​ធ្វើ​ម​នុ​ស្ស​ឃាត​ដោ​យ​ចេ​តនា​គិ​ត​ទុ​កជា​មុ​ន​ ​។​ ​
អា​ស្រ័​យ​ដូ​ច​បាន​ជំ​រា​ប​ជូ​ន​ឯ​កឧ​ត្ត​ម​ខា​ង​លើ ​សូ​ម​ឯ​ក​ឧត្ត​ម​និ​ង​សហ​កា​រី​មេ​ត្តាជួ​យ​ចា​ត់​វិ​ធាន​កា​រ​ជា​ប​ន្ទាន់​កុំ​អោ​យ​ជ​ន​ល្មើស​រួ​ច​ខ្លួ​ន​អោ​យសោះ​ ​និ​ង​ដា​ក់​ទោ​សទៅ​តា​ម​ច្បា​ប់​ ដើ​ម្បី​កុំ​អោ​យប្រ​ជា​ជ​ន​ខ្មែ​រមួ​យ​ចំ​នួ​នទៀ​ត​គា​ត់​យ​កត​ម្រា​ប់​គំ​រូ​តាម​ ​៕