៦ថ្ងៃទៀត ប្រាក់ខែកម្មករនឹងឡើងដល់ ១៨២ដុល្លា និងបើក២ដងក្នុង១ខែ

0

ភ្នំពេញ៖ នៅសល់តែ៦ថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ២០១៩ នឹងចូលមកដល់ ប្រាក់ខែរបស់កម្មករ​ កម្មការិនីនឹងត្រូវដំឡើងពី១៧០ដុល្លារ ទៅ១៨២ដុល្លារខណៈរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តការបើកប្រាក់២ដងក្នុង១ខែដល់កម្មករនិងមន្ត្រីរាជការទាំងអស់ដើម្បីធ្វើឲ្យពួកគាត់កាន់តែមានភាពងាយស្រួលក្នុងការទទួលបានប្រាក់យកមកដោះស្រាយទៅតាមតម្រូវការជីវភាពគ្រួសារប្រចាំថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពិធី សំណេះសំណាលជាមួយកូនក្មួយកម្មករជាងមួយម៉ឺននាក់នៅខេត្តកណ្តាលនាព្រឹកថ្ងៃទី២៦ ធ្នូ នេះថា” នៅសល់តែ៦ថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ២០១៩ នឹងចូលមកដល់ ដែលពេលនោះប្រាក់ខែរបស់កូនក្មួយកម្មករកម្មការិនីយើងនឹងត្រូវតម្លើងពី១៧០ដុល្លារ ទៅ១៨២ដុល្លារ បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់កម្មករកម្មការិនីយើងកាន់តែមានភាពល្អប្រសើរ”៕