គ្រាន់​តែ​ប្រ​ក​ប​មុខ​រ​ប​រ​ពុះឬ​ស្សី​​ល​ក់​ធ្វើ​ឲ្យព​ល​រ​ដ្ឋ​នៅ​ស្រុក​ក្រូ​ច​ឆ្មា​រមា​ន​ជី​វភា​ពធូ​រ​ធា​

0

​ភ្នំពេ​ញ​៖​ ​ប្រជា​ព​ល​រ​ដ្ឋជា​ង​ ​១​០០​គ្រួ​សា​រ​ នៅ​ក្នុ​ង​ភូ​មិក្ដុ​រ​លើ​ ​ឃុំ​ទ្រា ​ស្រុ​ក​ក្រូ​ច​ឆ្មារ​​ខេ​ត្ត​ត្បូង​ឃ្មុំ​កំ​ពុ​ង​ប្រ​កប​រ​ប​រ​ពុះ​ឬស្សី​ធ្វើ​រ​នា​បល​ក់​​ទ​ទួ​លបា​ន​ជី​ភា​ពធូ​រ​ធា​រ​ល្អ​ប្រ​សើរ​ ​។​នេះ​បើ​យោ​ងតា​ម​ប្រ​ធា​ន​ម​ន្ទី​រព័​ត៌​មា​ន​ខេ​ត្ត​ត្បូ​ងឃ្មុំ​ធ្វើ​សេ​ច​ក្ដី​រា​យកា​រ​ណ៍​ជូ​ន​លោ​ក ​ខៀ​វ​ កា​ញា​រី​ទ្ធ​ ​រ​ដ្ឋ​មន្រ្តី​ក្រ​សួ​ង​ព័​ត៌​មា​ន​។

​លោ​ក​ ​អុល​ ​អឿ​ន​ ​ជា​ប្រ​ជា​ព​លរ​ដ្ឋ​រ​ស់​នៅ​ក្នុ​ង​ភូ​មិ​ឃុំ​ខា​ង​លើ​បាន​ឲ្យ​ដឹ​ង​ថា​ ​លោក​ប្រ​ក​ប​រ​ប​រ​ពុះ​ឬ​ស្សី ​ធ្វើ​រ​នា​ប​លក់​នេះ​រ​យៈ​ពេ​ល​ ​៧​ ​ឆ្នាំម​ក​ហើ​យ​ៗ ​វា​ជួ​យ​ឱ្យ​មាន​ជី​វ​ភា​ព​រ​ប​ស់​គាត់​ស​ម​រ​ម្យ​មា​ន​លុយ​កា​ក់​ស​ម្រា​ប់​ចា​យ​វាយ​ដោះ​ស្រា​យ​ក្នុ​ង​គ្រួ​សារ​ស្រួ​ល​គួ​រ​សម​ដែ​រ​ ​។​

​លោ​ក​ ​អុ​ល​ អឿ​ន​ ​ប​ន្ត​ទៀ​ត​ថា​ ​គា​ត់​ដើ​រ​ទិញ​ឬ​ស្សី​ពី​ប្រ​ជា​ព​លរ​ដ្ឋ​នៅ​ជិ​ត​ៗភូ​មិ​ ​និ​ង​ភូ​មិផ្សេ​ង​ៗ​ ​ជួ​ន​កាល​ទៅ​ទិ​ញ​ដ​ល់ខេ​ត្ត​ក្រ​ចេះ​ថែ​ម​ទៀ​តផ​ង​ដែ​រ​ ​។ ​ក្នុ​ង​ឬ​ស្សី​ ​១ដើ​ម​​ ​ត​ម្លៃ​ ៤​.​០​០​០​ ​៛​ ​យក​ម​ក​ពុះ​ក្នុ​ង​ឬ​ស្សី ​១​ដើ​ម​ ​ពុះ​បាន​ចា​ប់​ពី​ ​៦ ​ទៅ​ ​៨​សន្លឹ​ក​ ​ដោ​យ​ជួល​គេ​ពុះ​ ​១​០​០ស​ន្លឹ​ក​ ​ត​ម្លៃ​២០​.​០​០​០​ ​៛ ​(​២​ម៉ឺ​ន​រៀ​ល​)​ ពុះ​រួ​ច​យើ​ង​យ​ក​ទៅ​ត្រាំ​ទឹ​ក​រ​យៈពេ​ល​ពី​​១​ស​ប្តា​ហ៍​ ​ទៅ​ក​ន្លះ​ខែ ​ទើ​ប​យើ​ង​ហាល​ដា​ក់​ល​ក់​ ​ធ្វើដូ​ច​នេះ​​​គឺ​កា​រពា​រ​កុំ​ឱ្យ​មេ​ស៊ី​ ​ប្រើប្រា​ស់​បា​ន​យូ​រ​ឆ្នាំ​ គុ​ណ​ភា​ព​រ​នា​ប​ល្អ​ជាង​គេ​គឺ​ ​លេ​ខ​១​-រ​នា​ប​ឬ​ស្សី​ស្រុក​ចិ​ន​ ​លេ​ខ​២-​ ​គឺ​ឬ​ស្សី​ព្រៃ​ និ​ប​ង​លេ​ខ​៣​-​គឺ​ឬ​ស្សីស្រុ​ក​ ​​។​

​លោ​ក​ ​អឿន បន្ថែមទៀតថា ចំពោះទីផ្សាររនាប មានបងប្អូនក្នុងស្រុក និងក្រៅស្រុកមកកម្មង់ទិញយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានឈ្មួញកណ្ដាលមកទទួលទិញដល់ផ្ទះតែម្ដងយកទៅលក់ចែកចាយបន្ត ក្នុងរនាប ១បាច់មានចំនួន ៥០សន្លឹក ប្រវែង ៩ ម៉ែត្រ តម្លៃ ៧ ម៉ឺនរៀល តាមវែងតាមខ្លី ទីផ្សាររនាបល្អមិនចុះឡើង ដូចទីផ្សារពោត និងដំឡូងទេ បើប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះ តម្លៃនៅតែថេរដដែល ។
លោក សេះ ហ៊ីម ជាមេឃុំទ្រា បានអោយដឹងថា នៅក្នុងភូមិក្ដុរលើនេះមានប្រជាពលរដ្ឋចំនួន ១៧៨ គ្រួសារ ហើយអ្នកប្រកបរបរពុះឬស្សីលក់នោះ គឺមានរហូតដល់៩០ភាគរយឯណោះ ហើយសុទ្ធតែមានជីវភាពសមរម្យល្អ ជាងនេះទៀតភូមិនេះ ក៏គ្មានអ្នកធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសនោះទេ ៕