ភ្នំពេញ៖ លោក អ៊ឹង រដ្ឋា ហៅទុយ ថ្មីៗនេះបានបង្ហោះវីដេអូឃ្លិបមួយ និងក្រោយមកភ្ជាប់មកជាមួយសារប្លែក ដែលធ្វើឲ្យទស្សនិកជន អ្នកសិល្បៈ ជាពិសេសអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
លោក បានសរសេរនៅគណនីផ្ទាល់ខ្លួនរបស់លោក នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៨ ថា «អគុណទាំងអស់គ្នាខ្ញំមិនមានជម្ងឺអីទេហើយរិតតែមិនចង់ស្លាប់ទៀត។ក៏ប៉ុន្តែប៉ុន្មានយប់នេះខ្ញុំចេះតែយល់សប្តិឃើញម្តាយខ្ញំហើយយប់ខ្លះខ្ញុំដេកយល់សប្តិថាខ្លួនស្លាប់ដូចមែនទែនចឹង។
លោកបានបន្តថា ខ្ញុំពិតជាខ្លាចស្លាប់ណាស់ព្រោះខ្លាចគ្មានអ្នកណាមើលថែប្អូនប្អូននិងក្មួយពិសេសពុករបស់ខ្ញុំ។វីដេអូដែលខ្ញុំថតខ្ញុំបង្ហោះព្រោះតែមូលហេតុ១គតគឺចង់អរគុណដល់អ្នកដែលជួយខ្ញុំជួយប្អូនខ្ញុំកន្លងមកព្រោះខ្ញុំមិនអាចនិយាយរឿងផ្ទាល់ខ្លួនក្នុងម៉ោងការងារនៅស៊ីធីអិនបានទេ។
ខ្ញុំមិនចង់គិតច្រើនទេក្នុងរយះ៦ឆ្នាំនេះតែវិប្បដឹសារីយ៌១នេះវាតែងតែមកលងបន្លាចខ្ញុំស្ទើរតែរាល់យប់។
លោកបានបន្ថែមទៀតថា ខ្ញុំថតវីដេអូនេះគ្មានទេដេម្បីចង់បានទទួលការអាណិតរឺហេតុផលផ្សេងនោះទេ។ខ្ញុំគ្រាន់តែចង់អរគុណអ្នកទាំងនេះចេញពីបេះដូងពិតពិតរបស់ខ្ញុំដោយសារខ្លាចវេលាណាមួយខ្ញុំចាកចេញទៅដោយមិនបាននិយាយពាក្យក្នុងចិត្តនេះទៅកាន់ពួកគាត់។បងប្អូនខ្លះអាចវាយតម្លៃខ្ញុំទៅរឿងផ្សេងតាមគាត់ចុះតែសម្រាប់ខ្ញុំវាគប្បីនិងមនសិកាខ្ញុំ។ខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំបាត់បើទោះនេះវាជារឿងផ្ទាល់ខ្លួនខ្ញុំក៏ដោយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖