ភ្នំពញ៖ជាដំណឹងដ៏គួរឲ្យរីករាយនិងជាការដូរដ៏ពិសេសមួយក្នុងឱកាសឆ្នាំថ្មីបងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញដែលប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតំលៃ ១.២០០៛ទៅ១.៥០០៛ក្នុងមួយគីឡូវ៉ាត់ម៉ោងចាប់ពីឆ្នាំ២០១៩ទៅអាជីករតាមផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញបង់ត្រឹមតែ៧៤០រៀលប៉ុណ្ណោះ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០១៨នេះបានឲ្យដឹងថាអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញកំពុងសហការជាមួយអគ្គិសនីកម្ពុជាដើម្បីរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីតាមតូបលក់ដូររបស់អាជីវករក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាតំលៃក្នុងប្រភេទពាណិជ្ជកម្មធុនតូច ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ នេះតទៅ។
រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរតាមផ្សារទាំងអសត្រៀមសហការជាមួយក្រុមការងារដែលនឹងចុះធ្វើកិច្ចការដល់ទីរួមផ្សារផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕