ភ្នំពេញ៖ ចំរ៉ុង ហ្ស៉ានុ បានល្បីល្បាញលើបណ្តាញសង្គម និងមានឈ្មោះក្នុងពិភពសិល្បៈ ក្នុងរយៈពេលដ៏ខ្លី ក្រោយល្បីបង្កើតបទស្នាដៃថ្មី ក្រោយវាំងននឆាកជីវិតជាអ្នកលក់តែគុជ ម្តុះជម្ពូវ័ន្ត រាជធានីភ្នំពេញ ។
ផ្តើមចេញពីឆាកជីវិត ជាអ្នកលក់តែគុជ និងមានចិត្តស្រលាញ់សិល្បៈ ក៏បានព្យាយាមស្វែងយល់ពីបទភ្លេង និងបានបង្កើតបទថ្មី ដែលជាស្នាដៃកូនខ្មែរ ជាច្រើនបទ នឹងបន្តត្រៀមខ្លួនចេញបទថ្មីមួយទៀត ក្រោមចំណងជើងថា «ពាល» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ល្អដែលជាស្នាដៃនិពន្ធលោក ជួន សុវណ្ណវាសនា អ្នកដឹកនាំសម្តែងនៅហង្សមាស។
បង្ហាញវត្តមានក្នុងកម្មវិធីតន្ត្រី OBN Music របស់ផេក OBN Asia តារាចម្រៀង និងសម្តែង ចំរ៉ុង ហ្ស៉ានុ បានលើកឡើងថា មុនគេស្គាល់នៅលើបណ្តាញសង្គម លោកបានដើរច្រៀងដើម្បីកុមារកំព្រាជាច្រើន ជាមួយស្ថាប័នពាក់ព័ន្ធ ដែលធ្វើការជាមួយកុមារកំព្រា និងជនក្រីក្រ ។ លោកថា លោកនឹងបន្តចែករំលែកក្តីស្រលាញ់ដល់កុមារកំព្រា ជាច្រើនទៀត បើសិនជាមានឱកាសល្អណាមួយ ។
ចំរ៉ុង ហ្ស៉ានុថា «តាមពិតខ្ញុំបានថតជារឿងចំនួនបីរឿង ក្នុងនោះមានរឿង «រឿងទារុណកម្មខ្មោច» របស់លោក ហ៊ុយ យ៉ាឡេង រឿង «អន្ទងព្រលឹង» និងរឿង«ខ្ញុំមានញាណលើស» ក្នុងផលិតកម្មហង្សមាស និងបានចូលរួមសម្តែង MV ជាមួយលោក ណុប បារ៉ារិទ្ធ និងបន្តបង្ហាញវត្តមានជាច្រើនទៀត តាមរយៈ MV » ។
លោកថា រឿង រឿង «អន្ទងព្រលឹង» និងរឿង«ខ្ញុំមានញាណលើស» ដើរតួខ្មោច ប៉ុន្តែរឿង «រឿងទារុណកម្មខ្មោច» អាចនិយាយថា ជាតួសំខាន់ដែរ ព្រោះជាតួ ត្រូវបើកឆាកការសម្តែងក្នុងឈុតខ្មែរក្រហម ។
លោកបន្តលោកអាចចូលរួមសម្តែងរឿង និងបទចម្រៀង ជាច្រើនបាន ក៏ដោយសារតែអ្នកដឹកនាំ និងម្ចាស់ក្រុមហ៊ុនបានផ្តល់ឱកាសជូនលោក ហើយក៏សូមថ្លែងអំណរគុណដល់បណ្តាញព័ត៌មានផ្សព្វផ្សាយដូចគ្នា៕
ខាងក្រោមនេះដែរជារូបភាពក្នុងឈុតរឿង ទារុណកម្មខ្មោច





ខាងក្រោមនេះដែរជាឈុតរឿង អន្ទងព្រលឹង



ខាងក្រោមនេះដែរជាសកម្មភាពថត MV






