Home កម្សាន្ត សិល្បៈកម្សាន្ត ហ្វាន ឆឹងឆឹង បដិសេធមិនទទួលស្គាល់ ហុង ចិនប៉ៅ ជាឪពុក

ហ្វាន ឆឹងឆឹង បដិសេធមិនទទួលស្គាល់ ហុង ចិនប៉ៅ ជាឪពុក

0

បើតាមការចេញផ្សាយរបស់សារព័ត៌មានកម្សាន្ដ Teenee នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៨ នេះ បានឱ្យដឹងថា ក្រោយពីសារព័ត៌មានចិន ទម្លាយរឿងអាស្រូវរបស់តារាសម្ដែង ហ្វាន ពីងពីង ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកដឹកនាំរឿងហុងកុងល្បីឈ្មោះ ហុង ចិនប៉ៅ រហូតដល់មានកូនប្រុសម្នាក់ឈ្មោះ ហ្វាន ឆឹងឆឹង ដែលតារាស្រីនេះព្យាយាមលាក់បាំងថាជាប្អូនប្រុសនោះ ខណៈនេះ ហ្វាន ឆឹងឆឹង បានចេញមុខ និយាយបំភ្លឺប្រាប់អ្នកសារព័ត៌មានចិនហើយ។

ហ្វាន ឆឹងឆឹង បានទម្លាយរូបភាពកាលពីវ័យកុមារភាពជាមួយ ហ្វាន ពីងពីង ហើយបានប្រាប់អ្នកសារព័ត៌មាន លោកមិនអាចទទួលយកបាននូវរឿងប្រឌិត ដែលមានបំណងបំផ្លាញប្រជាប្រិភាពរបស់លោកបានទេ។ ខណៈនេះ បងស្រីលោក ត្រូវបានគេចោទថា គេចពន្ធរាប់លានយ័ន តែគ្មានឃើញសមត្ថកិច្ចណាដោះស្រាយបានសោះ ហើយបានចោទប្រកាន់ខ្ញុំថា រត់គេចពីប្រទេសចិន ខណៈដែលខ្ញុំនៅទីនេះនៅឡើយ។

តារាបង្ហាញម៉ូដ និងសម្ដែងអាយុ ១៨ ឆ្នាំ រូបនេះ បានបញ្ជាក់ទៀតថា ប្រសិនបើរឿងកើតឡើងនេះជាការពិត ក៏លោកទទួលយកមិនបានដែរ និងបដិសេធមានឪពុកជា ហុង ចិនប៉ៅ ព្រោះថា ករណីនេះ គឺមិនអាចទៅរួចនេះទេ គ្រាន់តែមានមនុស្សចេតនាមិនល្អចង់បំផ្លាញប្រជាប្រិយភាពក្រុមគ្រសារលោកតែប៉ុណ្ណោះ វាមិនមែនជាការពិតឡើយ៕

Previous articleតារាសម្ដែង Mike Joy ធ្លោយមាត់និយាយថា ធ្លាប់បានបោកប្រាស់នារីថៃអស់ច្រើននាក់ហើយ
Next articleមិនធម្មតា ! ចំរ៉ុង ហ្ស៉ានុ បង្ហាញខ្លួនថត​រឿងជាច្រើន មុន​ល្បីរឿងបង្កើត​បទស្នាដៃថ្មី​