ភ្នំពេញ៖យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី២២-៣១ ខែធ្នូ បានឲ្យដឹង នៅថ្ងៃទី៣០ ខែធ្នូជ្រលងសម្ពាធខ្ពស់និងខ្យល់មូសុងឦសាននឹងបង្កើនឥទ្ធិពលខ្លាំងមកលើកម្ពុជាបង្កឲ្យអាកាសធាតុនៅតំបន់មួយចំនួនចាប់ផ្ដើមចុះត្រជាក់ខ្លាំង ខណៈតំបន់មួយចំនួនទៀតអាចមានភ្លៀងធ្លាក់។
