តារាសម្ដែង Mike Joy ធ្លោយមាត់និយាយថា ធ្លាប់បានបោកប្រាស់នារីថៃអស់ច្រើននាក់ហើយ

0

នៅថ្ងៃម្សិលមិញ យាយក្រវីសក់ បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីចូលរួមសម្ដែងក្បាច់រាំក្រវីសក់នៅក្នុងក្លឹបរាត្រីកម្សាន្ដមួយកន្លែង ដែលមានការទទួលវត្តមានរបស់ យាយក្រវីសក់ និងតារាកំប្លែងដ៏មានប្រជាប្រិយភាពខ្លាំងគឺ លោក គូទី ដោយឌីជេ ដែលត្រូវបានគេស្គាល់ថា តារាសម្ដែងខារ៉ាអូខេ និងមានឈ្មោះពិតលោក គឹម តារា ។

​ងាក​ម​ក​ដឹ​ង​​ពីតា​រាសម្ដែង គឺម តារា ដែលធ្លាប់បានបង្ហាញមុខនៅក្នុងកម្មវិធី ប្រហុក TV និង បទចម្រៀងជាច្រើនបទរបស់លោក ឆាយ វិរៈយុទ្ធ​ និងបានថតប្រលែងគ្នាយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមក្នុងលក្ខណៈជាគូស្នេហាប្រុសនឹងប្រុស ហើយស្ទើរតែឈានទៅដល់ឈុតថើបមាត់គ្នាទៀតផង ជាមួយតារាប្រុសរូបរាងសង្ហាមុខមាត់កូនកាត់ចិនលោក ជា លាងឆេ។ នៅក្នុងវីដេអូ ដែលធ្វើការឡាយថ្ងៃម្សិលមិញនេះ យាយក្រវីសក់បានចោទសួរទៅកាន់តារាប្រុសរូបនេះ ជាភាសាថៃច្រើនសំនួរ ក៏មានថា រូបសង្ហាបែបនេះ តើបានបោកប្រាស់ចិត្តស្រីថៃ អស់ប៉ុន្មាននាក់មកហើយ?

ភ្លាមៗស្រាប់តែតារាប្រុសរូបនេះ ធ្លោយមាត់និយាយថា ធ្លាប់បោកប្រាស់នារីថៃអស់ច្រើននាក់មកហើយ រាប់មិនអស់ទេ ទាំងគេធ្លាប់បោកចិត្ត និងបោកចិត្តគេវិញ ពោលគឺ បោកទៅបោកមក ។ បន្ដមកទៀត លោក តារា បានឆ្លើយទៀតថា ចំពោះតម្លៃខ្លួន គឺអាចចចារបាន ទាំងតម្លៃត្រឹមមួយយប់ ឬទៅតាមពេលវេលា​ដែលនិយាយត្រូវគ្នា ។ ការធ្លោយមាត់បែបនេះ ត្រូវបានអ្នកគាំទ្រសង្ស័យថា ប្រហែលតារាប្រុសរូបនេះ ឧស្សាហ៍ត្រូវបាននារីប្រទេសថៃ ចចារតម្លៃខ្លួនហើយមើលទៅ។

តែគួរឱ្យជ្រាបផងដែរថា ឌីជេ Mike Joy ត្រូវបានគេដឹងថា ជាប្រុសស្រ​ឡា​ញ់​ប្រុ​ស​ ​ដែ​ល​ធ្លា​ប់​ធ្លា​យរូ​ប​អា​ក្រា​ត​នៅលើ​ប​ណ្ដា​ញ​ស​ង្គ​ម​កាល​ពី​​ពេ​ល​ក​ន្លង​ទៅ​ ​ហើ​យ​កា​ល​អំឡុ​ង​ឆ្នាំ​ ​២​០​១​៧ ​ ​ទៀ​ត​សោ​ត​ ​លោ​ក​ធ្លាប់​បា​ន​ស​ម្ញែ​ង​ស្នេ​ហា​ផ្អែ​ម​ល្ហែ​ម​ជា​មួ​យ​តា​រាប្រុ​ស​ ​ជា​ ​លា​ង​ឆេ​ ​និ​ង​ធ្លា​ប់​បាន​ទ​ម្លា​យ​រូ​ប​ភា​ព​Pr​e​-​W​e​d​d​i​n​g​ ​ទៀ​ត​ផ​ង​ រ​ហូ​ត​ដ​ល់​អ្ន​ក​លេ​ង​ប​ណ្ដា​ញស​ង្គ​ម​និ​យា​យ​ថា​ ​«​C​o​n​g​r​a​t​u​l​a​t​i​on​s​ ​ប្រា​ឌើ​ ​លា​ង​ឆេ​ ​ដែ​ល​ទី​បំ​ផុ​ត​បា​នយ​ល់​ច្បា​ស់​ពី​ខ្លួន​ឯ​ង​!​»​ ​ដែ​ល​ធ្វើ​ឱ្យ​អ្ន​កគាំ​ទ្រ​ជា​សុ​ភា​ព​នា​រី​ទាំ​ង​ឡាយ​ស្រ​ងា​ក​ចិ​ត្ត​ ​និ​ង​ស្លុ​តអា​រ​ម្ម​ណ៍​ជា​ខ្លាំ​ង​៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖


​​​