ក្លិប Wisła Kraków ម្ចាស់ពាន ១៣សម័យកាលរបស់ប៉ូឡូញ ដែលកំពុងរងនូវបញ្ហាធនធានហិវញ្ញវត្ថុ ត្រូវបានរកឃើញការសង្គ្រោះ ពីម្ចាស់ភាគហ៊ុនពីរ ក្នុងនោះមានអ្នកជំនួញកម្ពុជា និង អង់គ្លេស។
បើយោងតាមគេហទំព័រប៉ឡូញ polandin បានចុះផ្សាយនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៨ ថា ខាងម្ចាស់ក្លិបខាងលើ បានជួបជាមួយម្ចាស់ភាគហ៊ុន កម្ពុជា អង់គ្លេស ដើម្បីចុះហត្ថលេខាលក់ ភាគហ៊ុន ១០០ ភាគរយតែម្តង។ ទោះបីជាយ៉ាងណា កិច្ចសន្យាដែលបានធ្វើឡើង ស្ថិតក្នុងស្ថានភាពស្ងប់ ស្ងាត់បំផុត ដោយមិនដឹងថា អ្នកជំនួញកម្ពុជា ទទួលបានប៉ុន្មានភាគហ៊ុន ហើយ ខាងអង់គ្លេសប៉ុន្មានភាគហ៊ុននោះទេ។
ក្លិបខាងលើបច្ចុប្បន្នជាប់បំណុចរយៈពេលខ្លី 10.9 លានអឺរ៉ូ ។ សម្រាប់ ម្ចាស់ភាគហ៊ុនដែលគេស្គាល់ថាជាជនជាតិកម្ពុជា មានឈ្មោះថា លី វណ្ណា ដែលមានក្រុមហ៊ុនជាច្រើនដំណើរការក្នុងប្រទេសបារាំង និងស្វីសហ្សេលេន។ ក្រៅពីនេះលោកក៏មានភាគហ៊ុនក្លិបបាល់ទាត់ជាច្រើននៅ New York City, Slavia Praga, Yokohama FC, Vitoria Guimaraes និងមានហ៊ុនជាច្រើនទៀតនៅ ប្រេស៊ីល និងអាហ្សង់ទីន៕