ភ្នំពេញ៖ តារាចាស់វស្សាមួយដួងទៀតហើយ នាយ សាន ម៉ៅ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែបញ្ហាជំងឺហើយមសួត និងបេះដូងចំហរ។
ផ្អែកតាមប្រភពគណនីហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានសរសេរបង្ហោះនៅព្រឹកនេះថា «ពេលនេះ21.12.2018:តារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រអាគារបេះដូង ដោយជំងឺបេះដូងចំហរនិងហើមសួត ?? ព្រឹកនេះមកសួសុខទុក្ខបង ប្អូនដឹងថាបងសានម៉ៅចូលសង្គ្រោះបន្ទាន់ពីបីថ្ងៃហើយ តែប្អូនមកមិនរួចដោយសារប្អូនក៏មានបញ្ហាធំដែរបងអើយ ? ។
អ៊ឹម ជីវ៉ា បានបន្តថា ?ពេលប្អូនគ្រោះថ្នាក់ក្រឡាប់ឡាន បងខលមកប្អូនថាជីវ៉ាយ៉ាងម៉េចហើយប្អូន????តែស្រាប់តែពីរថ្ងៃក្រោយបងចូលពេទ្យសង្រ្គោះបន្ទាន់ ពេលដឹងភ្លាមប្អូនចង់មកណាស់តែអារម្មណ៍ផ្លូវចិត្តរបស់ប្អូនមិនទាន់បានជាសះស្បើយនៅឡើយហើយក៏មិនទាន់បានដោះស្រាយរួចរាល់តាមផ្លូវច្បាប់ដែរ ?? តែទោះជាប្អូនកំពុងមានទុក្ខក៏ប្អូនត្រូវតែមកផ្តល់ស្នាមញញឹមកម្លាំងចិត្តជូនបងដែរ ព្រោះសិល្បករបើយើងមានគ្នាតែប៉ុន្មាននាក់បើយើងមិនចេះស្រលាញ់គ្នា ជួយគ្នាតើអោយទស្សនិកជនគេគាំទ្រយើងម៉េចកើត?? សូមគោពរពរបងអោយឆាប់ជាសះស្បើយ មានសុខភាពល្អ និងអាលបានចូលសម្តែងកំប្លែងវិញ ៕