នៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2018 នេះ សារព័ត៌មាន Teenee បានចេញសេចក្ដីដំណឹងដ៏ក្ដីគគុកថា នៅរសៀលថ្ងៃទី 19 ធ្នូ សារព័ត៌មាន បានទម្លាយព័ត៌មានថាតារាបង្ហាញម៉ូដប្រុស Fan Chencheng ( ហ្វាន ឆឹងឆឹង ) ដែលមហាជនស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់កំពូលតារាសម្ដែងស្រី Fan BingBing ( ហ្វាន ពីងពីង ) តាមធាតុពិត មិនមែនជាប្អូនប្រុសបង្កើតរបស់នាងឡើយ តែគឺជាកូនប្រុសរបស់នាង និងអ្នកដឹកនាំរឿងល្បីនៅហុងកុង។
សារព័ត៌មានដដែលបានអះអាងថា លោក ហ្វាន ឆឹងឆឹង ត្រូវបានអ្នកសារព័ត៌មានទម្លាយប្រវត្តិថា លោកជាកូនប្រុសក្រៅសម្ព័ន្ធសិល្បៈរវាងតារាស្រី ហ្វាន ពីងពីង ដែលមានវ័យ 37 ឆ្នាំ និង អ្នកដឹកនាំរឿងល្បីវ័យ 66 ឆ្នាំគឺលោក ហុង ចិនប៉ៅ។ បើវិលត្រឡប់ទៅអតីតកាល 17 ឆ្នាំមុន តារាសម្ដែងស្រីរូបនេះ ពិតជាមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយលោក ហុង ចិនប៉ៅ ពិតមែន និងធៀបអាយុកាលទៅ ហ្វាន ឆឹងឆឹង គឺទើបតែមានអាយុ 18 ឆ្នាំទេ ដែលអាចសន្និដ្ឋានបានថា ហ្វាន ឆឹងឆឹង គឺជាកូនប្រុសបង្កើតរបស់នាងពិតមែន តែនាងបានព្យាយាមលាក់បាំងរឿងអាថ៌កំបាំងនេះអស់រយៈពេលច្រើនឆ្នាំ៕




