ស្រ្តី​ជាអភិបាលរងខេត្ត២រូបជួបគ្រោះថ្នាក់រាចរណ៍ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

0

ភ្នំពេញ៖លោកស្រីសោម មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានស្លាប់ខណ:លោកស្រី ប៉ុក ណាឌី ដែលជាអភិបាលរងខេត្តបន្ទាយមានជ័យរងរបួសធ្ងន់ផងដែរក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងក្នុងឱកាសពួកគាត់ធ្វើដំណើររួមគ្នាមកបំពេញបេសកកម្មនៅរាជធានីភ្នំពេញ ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះទី១-ប៉ុក ណាឌី អាយុ៤៩ឆ្នាំ ភេទស្រី ជាអភិបាលរងខេត្តបន្ទាយមានជ័យ (របួសធ្ងន់) , ទី២-សោម មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ភេទស្រី អភិបាលរងខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣-ឈ្មោះ គីន ណាំចូក ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកលុចស៊ីស ជីអេស ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-8971 ទិសដៅពីខេត្តបន្ទាយមានជ័យមកភ្នំពេញ។
យោងតាមរបាយការណ៍បន្តថា មុនពេលកើតហេតុរថយន្តខាងលើបានបើកបរទិសដៅពីខេត្តមករាជធានីភ្នំពេញ ពេលមកដល់កន្លែងកើតហេតុរថយន្តខាងលើបានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក សាំយុង និងបន្តទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ចំណែកសាកសពយកមកដំកល់នៅមន្ទីរពេទ្យបង្អែកខេត្ត។ មធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចជំនាញវាស់វែងយកមករក្សាទុកនៅអធិការស្រុកដើម្បីចាត់ការតាមនីតិវិធី ៕