បវរកញ្ញាចក្រវាឡវៀតណាមមានជាប់សញ្ជាតិខ្មែរ​ រងការប្រមាថមិនចេះភាសាអង់គ្លេស

0

ថ្មីៗនេះ បវរកញ្ញាចក្រវាឡវៀតណាមមានឈ្មោះ ជាភាសាវៀតណាម H’hen Niê និងជាភាសាខ្មែរ (រ៉ាឌី) ការពិត គឺជាជនជាតិភាគតិចខ្មែរមួយរូប (ខ្មែរលើ) ដែលស្ថិតនៅក្នុងក្រុមកុលសម្ព័ន្ធដ៏ធំមួយរស់នៅក្នុងប្រទេសវៀតណាម ដែលជាប់និងតំបន់ប្រទេសកម្ពុជាដែរ។ នាងមានជីវភាពក្រីក្រលំបាក រហូតដល់គ្រួសារមិនមានសមត្ថភាពឱ្យនាងរៀនភាសាអង់គ្លេសនោះទេ ជាហេតុបណ្ដាលឱ្យបវរកញ្ញចក្រវាឡអាមេរិក និងបវរកញ្ញាសាសន៍ដទៃទៀត សម្លឺងមើលនាងដោយក្រសែភ្នែកប្រមាថ ខណៈដែលនាងស្ដាប់ភាសាអង់គ្លេសមិនបាន។

ក្រោយពេលជាប់នៅក្នុងចំណោម Top5 នាងពិតជាមានក្ដីរំភើបខ្លាំងណាស់ និងបានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមថា « ម្ដាយរបស់ខ្ញុំប្រាប់ថា នៅពេលគេបានប្រកាសឈ្មោះឯងនៅក្នុងចំណោម បេក្ខភាពល្អបំផុត 5 នាក់ហើយនោះ គាត់បានឃើញទស្សនិកជនស្រក់ទឹកភ្នែក ខណៈដែលគាត់មិនបានបញ្ចេញអារម្មណ៍អ្វីទាំងអស់ នោះប្រហែលគាត់មិនចេះស្ដាប់ភាសា»។ នាងបន្ដទៀតថា « បវរកញ្ញាអាមេរិក នាងគ្មានកំហុសទេ នាងបានសុំទោសខ្ញុំ ព្រោះការពិតខ្ញុំមិនចេះភាសាអង់គ្លេសមែន ហើយខ្ញុំក៏មានកិត្តិយសណាស់ដែលបានជួបនាងនៅក្នុងកម្មវិធី Miss Univers »។

គួរបញ្ជាក់ដែរថា ដោយសារខ្សែជីវិតរបស់បវរកញ្ញារូបនេះ ពិតជាមានភាពលំបាកវេទនាក្នុងជីវភាពចិញ្ជឹមជិវិតនោះហើយ ទើបបានធ្វើឱ្យមហាជនអាណិតនាង និងធ្វើការស៊ែររហូតដល់ 5 លានដង និងបានជាប់ដល់ Top5 ។ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖