វាយខ្នោះបុរសម្នាក់ដែលថតសំញែងកាំភ្លេីង២ដេីម

0

ភ្នំពេញ​:នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បុរសម្នាក់ដែលថតកាំភ្លើងវែងខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។
នគរបាលដែលថតសំញែងកាំភ្លើង AK និងកាំភ្លើងខ្លីទំនើបនៅក្នុងរថយន្ដម៉ាក RangRover ខាងលើត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន នៅចំណុចស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើមគ្រាប់ ៦គ្រាប់ ព្រមទាំងរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ2u-0199៕