សារព័ត៌មាន Sanook នៅពេលថ្មីៗនេះ បានឲ្យដឹងថា ទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរបស់តារាសម្តែងប្រុសស្រី លោក ណាដេត ឃូគីមីយៈ និងនាង យ៉ាយ៉ា អ៊ុរាត់សៈយ៉ា កាន់តែធ្វើឲ្យហ្វេនៗអ្នកគាំទ្រកាន់តែសប្បាយចិត្ត និងជំរុញឲ្យអ្នកទាំងពីររៀបការជាមួយគ្នាឆាប់ៗ ។
ដោយឡែកតារាស្រី យ៉ាយ៉ា បានបង្ហោះរូបថតរបស់គូស្នេហ៍មួយសន្លឹក ព្រមទាំងភ្ជាប់សារដ៏ផ្អែមល្អែមជូនពរថ្ងៃកំណើត ទោះបីជានាងមិនបាននៅជិតក៏ដោយ ។ ឆ្ងាយកាយមិនសំខាន់ អ្វីដែលសំខាន់ព្រោះ យ៉ាយ៉ា នៅផ្ញើរនំខេកជូនដល់ ណាដេត ថែមទៀតផង ។ ទង្វើដ៏ផ្អែមល្អែមរបស់តារាសម្តែងថៃទាំងពីរដួងនេះ ធ្វើឲ្យអ្នកគាំទ្រច្រណែនមិនស្ទើរនោះទេ ។ សង្ឃឹមនឹងមានដំណឹងល្អឆាប់ៗ។
លោក ណាដេត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថៃថា លោកពិតជាពេញចិត្តពេញថ្លៃចំណោះកាដូរបស់ យ៉ាយ៉ា ដែលបានប្រគល់ជូនយ៉ាងច្រើន លោកថា លោកនឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណងចិត្តនោះទេ តែខណៈនេះ មានការងារច្រើនពេក ជាហេតុធ្វើឱ្យឃ្លាតពីគូស្នេហ៍មួយរយៈសិន៕


