សារព័ត៌មាន Mthai ដែលចេញផ្សាយនៅថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2018 នេះបានឱ្យដឹងថា កំពូលអ្នកផាត់មុខប្រចាំប្រទេសថៃគឺ ណង ឆាត់ ដែលធ្លាប់បានបង្ហាញស្នាដៃផាត់មុខឱ្យកំពូលតារាល្បីជួររបស់ប្រទេសថៃ ខណៈនេះ ជាងផាត់ម្នាក់វ័យក្មេងនេះ បានបង្ហាញសមត្ថភាពផ្លាស់ប្ដូរទម្រង់មុខរបស់តារាស្រី ដារ៉ាន់ The Face ដែលជាបេក្ខភាពលេចធ្លោក្នុងកម្មវិធីប្រកួតសម្រស់ The Face ឱ្យមានមុខមាត់ដូច បវរកញ្ញាចក្រវឡាហ្វីលីពីនបេះដាក់ ។
ក្រោយពីបានធ្វើការផាត់មុខឱ្យតារាស្រី ដារ៉ាន់ The Face រួចមក ណង ឆាត់ បានបង្ហោះរូបភាពនៅលើអ៊ីនស្ដាក្រាមរបស់ខ្លួន រហូតធ្វើឱ្យមហាជនលាន់មាត់ថា នោះមិនមែនជាតារាស្រីថៃទេ តែជាកញ្ញា Catriona Gray បវរកញ្ញាចក្រវាឡហ្វីលីពីនទៅវិញ ។ ក្រោយមកទៀត ណង ឆាត់ បង្ហោះវីដេអូនៃសកម្មភាពផាត់មុខវិញម្ដង ទើបអាចបញ្ជាក់បានថា ថ្វីដៃផាត់មុខ ផ្លាស់ប្ដូរទម្រង់បែបនេះ មិនជាមើលរំលងមិនបានពិតមែន។ ជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖




