ទស្សនាវដ្តី Forbes បានទម្លាយព័ត៌មានដ៏ភ្ញាក់ផ្អើលនៅចុងឆ្នាំ 2018 ឲ្យដឹងថា តារាបង្ហាញម៉ូដមានរូបសម្រស់ស្អាតជាងគេ Kendall Jenner ជានារីបង្ហាញម៉ូដទីមួយដែលមានតម្លៃខ្លួនកប់ពពក និងស្ថិតនៅលើលំដាប់លេខរៀងទី ១ ។
តារាស្រីជនជាតិអាមេរិកវ័យ 23 ឆ្នាំរូបនេះ មានតម្លៃខ្លួនប្រចាំឆ្នាំ 2018 ដល់ទៅ 22.5 លានដុល្លារសហរដ្ឋអាមេរិក ដែលខ្ពស់ជាងកាលឆ្នាំ 2017 បានត្រឹមតែ 22 លានដុល្លារតែប៉ុណ្ណោះ ។ ភាគច្រើនតារាស្រីរូបនេះ ដើរបង្ហាញម៉ូដឱ្យផលិតផលយីហោល្បីៗដូចជា Adidas, Calvin Klein, Mango, Estée L ដោយមានចុះកិច្ចសន្យាការងារត្រឹមត្រូវតាមច្បាប់៕

