ភ្នំពេញ៖ នៅរាត្រីយប់មិញនេះដែរ ពេជ្រ សូលីកា អតីតតារាចម្រៀងផលិតកម្ម M បានបង្ហាញសារចាក់ដោតបង្ហាញពីក្តីអាណិតអាសូរ ចំពោះកុមារៗកំព្រា ក្រោយនាងបានទៅជួប នឹងផ្តល់នូវក្តីស្រលាញ់។
ឃើញបាត់ៗក្នុងវិថីសិល្បៈ ពេជ្រ សូលីកា បានសរសេរនៅលើហ្វេសប៊ុកនៅរាត្រីយប់មិញ ដោយភ្ជាប់មកជាមួយរូបភាព ជាច្រើនសន្លឹកថា
«គ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងស្ថានភាពបែបនេះនោះទេ ហូបដើម្បីក្រពះ រៀនដើម្បីចំណេះ ជីវិតម្នាក់ៗមិនដូចគ្នានោះទេ មានលុយអាចបង្កើតអ្វីក៏បាន ទោះរបស់នោះថ្លៃប៉ុណ្ណា បើមានថ្មីមកក៏អាចទុករបស់ចាស់ចោលបាន បន្តែសំរាប់ពួកគាត់ #ចាស់សំរាប់យើង #ថ្មីសំរាប់គាត់»៕











