ភ្នំពេញ៖ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តចាប់ពីថ្ងៃទី ២០-២៣ខែធ្នូ ឆ្នាំ២០១៨ នៅតាមតំបន់មួយចំនួនក្នុងមូលដ្ឋានខណ្ឌសែនសុខ ខណ្ឌពោធិ៍សែន ខណ្ឌព្រែកព្នៅ ខណ្ឌដូនពេញនិងខណ្ឌឫស្សីកែវ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានានិងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

