ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ Summer កំពុងច្បាមយកភាពល្បីល្បាញក្នុងស្រទាប់មហាជន ដោយក្នុងនោះអាចមានឱកាសចាប់យកការងារធំ ៗមានដូចជា ពិធីករក្នុងកម្មវិធី Miss Cream ដោយបានរួមការងារជាមួយបវរកញ្ញា Miss Grand International 2018 កញ្ញា Clara Sosa របស់ប៉ារ៉ាហ្គាយ ថែមទៀតផង ។
ទន្ទឹមជាមួយវត្តមាននេះដែរ លោក Summer បានលើកឡើងពីផលលំបាករបស់លោកថា ក្នុងកម្មវិធីនោះតម្រូវឲ្យលោក និយាយរហូតដល់ទៅ បីភាសាម្នាក់ឯង រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃក្នុងពេលតែមួយ។
លោកថា ចំពោះការធ្វើជាពិធីករភាសាអង់គ្លេសជារឿងដែលខ្ញុំមិនភ័យព្រួយឡើយ ព្រោះភាសានេះជាភាសាដែលខ្ញុំស្ទាត់ជំនាញ ដោយឡែកភាសាថៃ ជាភាសាដែលខ្ញុំរៀនបានតែ ៦ ខែប៉ុណ្ណោះ ។
ពិធីករ និងតារាសម្តែអាយុ ២៥ឆ្នាំ ដែលកំពុងបម្រើការងារនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងតំណែងពីធីករ បានប្រាប់ OBN Asia តាមពិត ភាសាថៃ លោករៀនបាន ៦ខែប៉ុណ្ណោះ ដោយពេលនោះភាសាថៃលោករៀននៅបាក់ទូកតាំងពីឆ្នាំ ២០១០ អ៊ីចឹង ៨ឆ្នាំហើយ ។ លោកថា ដើមចមដែលធ្វើឲ្យលោករៀនថៃ ដោយពេលនោះ លោកទំនេរពីការសិក្សាផ្សេងៗ នឹងចង់ចេះផង ក៏បានចូលរៀន ដើម្បីបង្កលក្ខណៈងាយស្រួល ទៅកាន់ទឹកដីថៃ នៅពេលដែលធ្វើដំណើរទៅលេងក្នុងប្រទេសមួយនោះ។
លោកថា ការងារដែលត្រូវនិយាយថៃ ក្នុងកម្មវិធីខាងលើ វាមិនលំបាកទាំងស្រុងនោះទេ បើទោះបីជាខ្ញុំមិនបានចេះស្ទាត់ជំនាញ ដោយអាចស្តាប់ យប់ថាពួកគាត់ចង់និយាយពីស្អី ហើយពេលខ្លះ និយាយថៃ លាយអង់គ្លេស ហើយខាងគាត់ក៏យល់វិញដូចគ្នា៕