តាមរយៈសារព័ត៌មាន Mthai នៅរសៀលថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2018 នេះ បានចេញផ្សាយថា ការប្រកួតដ៏ស្វាត់ស្វែងនៅលើវេទិកាបវរកញ្ញាចក្រវាឡ Miss Univers 2018 បានបញ្ចប់ទៅដោយរលូន និងបានរកឃើញបវរកញ្ញាម្ចាស់មកុដក្នុងឆ្នាំ ២០១៨ នេះគឺ កញ្ញា Catriona Gray មកពីប្រទេសហ្វីលីពីន មានវ័យ ២៤ ឆ្នាំ ។
អ្នកទាំងអស់គ្នាដឹងទេថា នាងបាននិយាយអ្វីខ្លះនៅក្នុងវគ្គឆ្លើយសំនួរចុងក្រោយនៃវគ្គផ្ដាច់ព្រ័ត្រនេះ?? នាងតបថា « ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ពោពេញទៅដោយភាពក្រីក្រលំបាកវេទនា ភាពសោកសៅ ។ នាងខ្ញុំបានបង្រៀនខ្លួនឯងថា ឱ្យព្យាយាមសម្លឹងរកភាពស្រស់ស្អាត ភាពស្រស់ស្អាតនៅក្នុងក្រសែភ្នែករបស់ក្មេងៗទាំងនោះ ហើយនាំអារម្មណ៍នៃគោលដៅរបស់ពួកគេមកបង្ហាញនៅក្នុងតួនាទីជាបវរកញ្ញាចក្រវាឡ »។
មិនទាន់ចប់ទេ នាងបានបន្ដទៀតថា « ការសម្លឹងឃើញនូវអ្វីដែលល្អៗ យើងគួរធ្វើយ៉ាងណាក៏បានដែរ ឱ្យតែអាចជួយ និងផ្ដល់ឱ្យ នៅក្នុងតួនាទីយើងជាអ្នកនិយាយចេញមកបាន និងចង់បង្រៀនឱ្យពួកគេទាំងអស់នោះ យល់ដឹងពីភាពកត្តញូ ទើបនេះហើយជាអ្វីនៃភាពស្រស់ស្អាតរបស់ពិភពលោក ។ ត្រូវចាំថា ” ទស្សនគតិនៅក្នុងភាពមិនចេះគោរព នោះមិនអាចបណ្ដាលឱ្យសម្លឹងឃើញភាពស្រស់ស្អាតបានទេ ” នោះអ្នកទាំងអស់គ្នានឹងញញឹម »៕