តួនាយម៉ឺន រឿង នៅក្នុងរឿងបុព្វេសន្និវាសសារភាពត្រង់ៗថា ចាប់អារម្មណ៍តារាស្រីទម្រង់មុខកូរ៉េម្នាក់ ប៉ុន្តែអត់ហ៊ានតាមញ៉ែ

0

តាមរយៈសារព័ត៌មានកម្សាន្ដរបស់គេទំព័រ Kapook ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា តួនាយម៉ឺន រឿង គឺលោក ប៉ាន់ចាន់ ប្រៈម៉ា ( Panjun Prama ) បានសារភាពប្រាប់អ្នកសារព័ត៌មានថៃត្រង់ៗថា ខ្លួនបានបែកគ្នាជាមួយនិងអតីតគូស្នេហ៍អស់រយៈពេល ៤ ខែមកហើយ ឥលូវកំពុងតែមានចំណាប់អារម្មណ៍ចំពោះនារីម្នាក់ មានទម្រង់មុខដូចជាតារាកូរ៉េ តែមិនទាន់ហ៊ានចែចង់ទេ។

តារាសម្តែងរូបនេះនិយាយទៀតថា រវាងលោកនិងអតីតសង្សារអាចធ្វើជាមិត្តនឹងគ្នា ហើយនិយាយគ្នាធម្មតា ទោះបីជាអ្នកទាំងពីរបែកគ្នាក៏ដោយចុះ ។ ចំពោះការបែកគ្នានេះ តួប្រុសក្នុងរឿង “បុព្វេសន្និវាស” មិនអាចប្រាប់ពីមូលហេតុដែលចែកផ្លូវគ្នាបានទេ ប៉ុន្តែលោកនៅតែបញ្ជាក់ថា មិនមែនមកពីជនទីបីនោះទេ ។

សូមជម្រាបបន្ដិចថា តារាប្រុសរូបនេះ ធ្លាប់មានប្រវត្តិជាប្រុសក្រុមស្រឡាញ់ភេទដូចគ្នា តែក្រោយមកក៏មានទំនាក់ទំនងស្នេហាជាមួយតារាស្រីម្នាក់ រហូតមកទល់ពេលនេះ នៅមិនទាន់មាននារីណាម្នាក់ ហ៊ានប្រគល់បេះដូងឱ្យលោកនៅឡើយទេ៕