តាមរយៈសារព័ត៌មាន sanook ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ បានឱ្យដឹងថា ភរិយាអតីតារាសម្ដែង នាយ ប៉ ថឹតសាឌី ដែលបានទទួលមរណភាពទៅហើយនោះ បានរៀបចំពិធីខួបកំណើតឱ្យកូនស្រី ដែលគេមើលឃើញថា ភរិយា និងកូនស្រី នៅតែរឭកដល់ឪពុកមិនដែលបាត់ រហូតដល់ថ្នាក់ដាក់តាំងរូបថតឪពុកជំនួស។
កូនស្រីនាយ ប៉ មានឈ្មោះថា ណង ម៉ាលិះ មានវ័យ ៣ ឆ្នាំហើយ បានឱបថើបរូបថតឪពុក ថែមទាំងប្រាប់អ្នកសារព័ត៌មានថា ខ្ញុំនៅតែនឹកប៉ាគ្រប់ពេលវេលា បើទោះបីត្រូវជាឱបរូបប៉ា ក៏ខ្ញុំសប្បាយចិត្តដែរ។ នៅក្នុងថ្ងៃកំណើតខ្ញុំ ខ្ញុំស្រឡាញ់ប៉ាខ្លាំងជាងគេ » ។ គ្រាន់តែបានស្ដាប់សម្ដីកូនស្រីនិយាយបែបនេះ អ្នកម្ដាយ បានសម្រក់ទឹកភ្នែកមក និយាយថា « ពួកយើងស្រឡាញ់ប៉ាណាស់ » ។
សូមរំឭកដែរថា នាយ ប៉ ថឹតសាឌី អតីតតារាឯកប្រុស បានលាចាកលោក ដែលត្រូវនឹងថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ធ្វើឡើងនៅវត្ត ធម្មធីរារ៉ាម ស្រុក មឿង ខេត្ត បុរីរ៉ាំ ៕