ការប្រកួតរវាង ហង្សក្រហម ជាម្ចាស់ផ្ទះ ជាមួយភ្ញៀវ Man Utd ហាក់ស្ថិតក្នុងស្ថានភាពតានតឹង មួយ ខណៈដែលក្រុមអ្នកគាំទ្របានជឿជាក់ នឹងភ្នែក ថា បិសាចក្រហមហាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់មួយ ដែលមិនអាចឈ្នះការប្រកួត នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ដែលជាការប្រកួត សម្រាប់សប្តាហ៍ទី ១៧ ។
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ
ហង្សក្រហម បច្ចុប្បន្នស្ថិតនៅលេខរៀងទី២ មាន ៤២ ពិន្ទុ ហើយ Man utd មាន ២៦ ពិន្ទុ ស្ថិតនៅលេខរៀងទី ៦ នៃតារាង ក្នុងលីគកំពូលអង់គ្លេស ។
ទោះបីជាក្រុម ហង្សក្រហមមានកម្លាំងខ្លាំងក្លា ក្នុងការប្រកួត ដោយពេញជើងល្អ ទាំងខ្សែការពារ បម្រើ និងប្រយុទ្ធ ប៉ុន្តែសារព័ត៌មាន បរទេស ជាច្រើន បានលើកឡើងថា មានកីឡាករ ៥រូបដែលអាចទប់ទល់នឹងឧបសគ្គនេះ នឹងជួយឲ្យ Man Utd ឈ្នះថែមទៀតផង ។
ខាងក្រោមនេះដែរ ជាកីឡាករ ៥រូបរបស់ Man Utd ដែលជួយឲ្យក្លិបទប់នឹងនឹងយកឈ្នះ Liverpool ៖
១. Ashley Young
កីឡាករចាស់វស្សារូបនេះ នឹងទប់នឹង ហើយទទួលខុសត្រូវធំធេង សម្រាប់ការប្រកួតនៅយប់ថ្ងៃអាទិត្យនេះ ។ កីឡាករជើងចាស់រូបនេះ ធ្លាប់បាន ទប់នឹង Salah បានយ៉ាងល្អកាលពីអតីតកាល ដោយយល់ដឹងពីកាលៈទេសៈលេងរបស់ កីឡាករអេហ្ស៊ីប ។
២.Diogo Dalot
កីឡាករវ័យក្មេងរូបនេះ ទទួលបានការចាប់អារម្មណ៍ ក្រោយបង្ហាញខ្លួនលេង បានពីប្រកួត ដោយត្រូវលេងក្នុងតំបន់ខ្សែការពារខាងស្តាំ នឹងជាទីតាំងលំបាកមួយ ដើម្បីបិទនូវខ្សែប្រយុទ្ធរបស់ហង្សក្រហម ។
៣.Ander Herrera
ខណៈដែលកីឡាករ Pogba បានអង្គុយនៅកៅអ៊ី មិនបានចូលរួមប្រកួតនោះ ប៉ុន្តែនៅមានបម្រើវ័យក្មេងមួយទៀត ដែលមានសមត្ថភាព ដូចទៅនឹង កីឡាករសញ្ជាតិបារាំងដែរ គឺ Ander Herrera ដែលកំពុងសាងទំនុកចិត្តលេងក្នុងតំបន់កណ្តាលជូនលោក Jose Mourinho ។
៤.David De Gea
អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ ហាក់មានបញ្ហាបន្តិច ក្នុងរដូវកាលនេះ ប៉ុន្តែគុណភាពនៃការសង្គ្រោះបាល់នៅតែបន្តមាន ដោយគ្មានការព្រួយបារម្ភ ។ ការសង្គ្រោះបាល់របស់គាត់ ស្ថិតនៅតែជាកីឡាករល្អក្នុងចំណោមកីឡាកររបស់ពិភពលោក ដោយការប្រកួត កន្លងទៅ ជាមួយ ម្ចាស់ផ្ទះ Arsenal ធ្វើបានយ៉ាងល្អ ។
៥.Anthony Martial
កីឡាករបារាំងរូបនេះ រកបាន ៧ គ្រាប់ពីការប្រកួត ៨ប្រកួតកន្លងទៅ ដែលជួយឲ្យក្រុមឡើងមកកាន់តារាងលេខ៦ ។ ទោះបីជាយ៉ាងនេះក្តីគាត់បានអវត្តមានលេង ជាមួយ Fulham និង Valencia ហើយលេចឭថា មានបញ្ហារបួស ហើយអាចនឹងមិនលេង ។ ប៉ុន្តែព័ត៌មានចុងក្រោយថា គាត់បានចូលហ្វឹកហាត់ ពេញទំហឹង ដើម្បីជួយ Man Utd យប់នេះ៕