តាមរយៈគេហទំព័រ Tvpool ចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា កំពូលតារាសម្ដែង និងកំប្លែងដែលមានស្បែកមុខអាក្រក់ជាងគេ និងត្រូវធ្លាប់មានប្រជាប្រិយភាពខ្លាំងតាមរយៈភាពយន្ដរឿង « ខ្មោចត្រឡោកបែក » នាង ខៃមុក ស៊ុបតា បានទទួលមរណភាព ដោយសារជំងឺមហារីកស្បែក ។
សូមបញ្ជាក់ដែរថា តារាភេទទីបីរូបនេះ បានទទួលការព្យាបាលស្បែកអស់រយៈពេលជាច្រើនខែមកហើយ តែបែជាកើតអាការប្រតិកម្មខ្លាំងទៅវិញ រហូតដល់ដំណាក់កាលមហារីកធ្ងន់ធ្ងរ ហើយក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យនាថ្ងៃម្សិលមិញនេះ ម៉ោង 5 រសៀល។ មុនពេលបាត់បង់ជីវិត តារាភេទទីបីរូបនេះ បានបង្ហោះរូបភាពព្រះពុទ្ធបដិមានៅលើអ៊ីនស្ដាក្រាម និងសារថា « ព្រឹកឡើងមកថ្វាយបង្គំព្រះនៅក្នុងអារ៉ាម និងមានរឿងល្អៗកើតឡើង » ដែលជាសម្ដីចុងក្រោយរបស់អ្នកនាង ៕