តាមរយៈសារព័ត៌មានថៃ kenh14 បានចេញផ្សាយនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ឱ្យដឹងថា ជាមួយការសម្ដែងចេះបត់បែនតាមកាលៈទេសៈ និងពាក្យសម្ដីតែងតែនៅជាប់មាត់ “គ្រាន់តែទៅចម្លងធម៌តើ មានអ្វីត្រូវភ័យខ្លាច” Dicky Cheung បានធ្វើឲ្យតួអង្គរបស់ខ្លួនខុសប្លែកពីតួអង្គអ៊ូខុងមុនៗរបស់រៀមច្បង។ ក្រោយពេលសម្ដែងរឿងនេះ អាជីពរបស់តារាសម្ដែងកើតឆ្នាំ ១៩៦៥ ស្រាប់តែរះភ្លឺចែងចាំង។ លោកត្រូវបានផលិតកម្មភាពយន្តជាច្រើនពី តៃវ៉ាន់ ចិនដីគោក អញ្ជើញឲ្យចូលរួមសហការ។ តែតារាសម្ដែងរូបនេះបានបដិសេធទាំងអស់ ដោយលោកចង់ផ្ដោតអស់កម្លាំងកាយចិត្តផលិតរឿង “មហាទេពស៊ុនអ៊ូខុង” វគ្គ ២(១៩៩៨)។
ក្រោយមក TVB និង Dicky Cheung កើតមានទំនាស់ពីរឿងតម្លៃខ្លួន។ ភាគីខាងទូរទស្សន៍បានជ្រើសយកតារាសម្ដែង Benny Chan ឲ្យដើរតួជំនួសរូបលោកក្នុងវគ្គ ២។ Dicky បានសម្រេចចិត្តដើរចេញពី TVB ទៅរកទ្រនំផ្សេង។ ក្នុងរយៈពេលដ៏ខ្លីលោកកសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿងជាច្រើនដូចជា “The Duke of Mount Deer” “The Proud Twins”…។
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនងើយឆ្ងល់ និងហួសចិត្តនោះ គឺ លោក Dicky Cheung មិនដែលទុកសក់របស់លោកឲ្យវែងឡើយចាប់តាំងពីថតបញ្ចប់រឿង “ដំណើរឆ្ពោះទៅភាគខាងលិច” គិតទៅប្រហែលជា ២២ ឆ្នាំមកហើយ បើទោះបីជាពេលទុកសក់ គឺលោកមានមុខមាត់សង្ហាយ៉ាងណាក្តី រហូតមានអ្នកគាំទ្រខ្លះគិតថាលោកប្រហែលជាមានជំងឺអ្វីធ្ងន់ធ្ងរហើយទើបធ្វើបែបនេះ។
យ៉ាងណា កាលពីពេលថ្មីៗនេះ លោក Dicky Cheung បានបញ្ជាក់ជុំវិញបញ្ហាខាងលើនេះ មូលហេតុពិតកាលដែលលោកមិនទុកសក់ អស់រយៈពេល ២២ ឆ្នាំមកនេះ គឺនៅពេលដែលលោកថត ចប់រឿង “ដំណើរឆ្ពោះទៅភាគខាងលិច” តម្លៃខ្លួនរបស់លោកថតឡើងថ្លៃខ្លាំង រហូតមានអ្នកដឹកនាំរឿងម្នាក់ បាននិយាយពាក្យមិនសប្បាយចិត្តនេះមកកាន់លោកថា “លោកឯងគិតថាខ្លួនឯងល្បីខ្លាំងមែន លោកគិតថាថតចប់រឿង “ស៊ុនអ៊ូខុង” នឹងលោកនិងក្លាយជាតួសម្តែងល្បីខ្លាំងនៅហុងកុងឬ ប្រហែលជាមិនអាចទេ លោកឯងបើមិនពាក់សក់ដូចស្វាស៊ុនអ៊ូខុង ក្នុងរឿងនោះទេ លោកឯងគឺជាតួសម្តែងដែលគ្មានតម្លៃ និងល្បីឡើយ”។
ពាក្យសម្តីទាំងនេះ ត្រូវបាន លោក Dicky Cheung ចាប់ទុកថាជាបទពិសោធន៍មួយក្នុងជីវិត ហើយក៏ជាហេតុលោកសម្រេចចិត្តឈប់ទុកសក់ទៀត ដើម្បីជាការឆ្លើយតបទៅអ្នកដឹកនាំសម្តែងរឿងម្នាក់នោះ ទោះបីគ្មានសក់ក៏លោកជោគជ័យដែរ ជាក់ស្តែងគឺពិតមែន លោកបានចូលរួមសម្តែងក្នុងរឿងល្បីដូចជា Little Children and Flower, Big Daddy, little Bao and Kangxi”, “The Jade Boy” និងរឿងផ្សេងៗទៀត៕