ឈុំភូ អារីយ៉ា ប្រាប់បទពិសោធន៍មានជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលបុត្រ

0

បើតាមការចេញផ្សាយរបស់គេហំព័រកម្សាន្ដ TVpool នៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2018 នេះ បានឱ្យដឹងថា អ្នកម្ដាយសម័យថ្មី ឈុំភូ អារីយ៉ា បានបើកបង្ហាញ និងរៀបរាប់អំពីបទពិសោធន៍ផ្ទាល់ ជាការចែករំលែកឱ្យអ្នកម្ដាយដទៃទៀតបានដឹងថា ក្រោយពេលសម្រាល ងាយនឹងជួបប្រទះជំងឺបាក់ទឹកចិត្ត រហូតអ្នកខ្លះទៀត សឹងតែក្លាយជាមនុស្សឆ្កួតទៅហើយ។

អ្នកនាង ឈុំភូ អារីយ៉ា បានរៀបរាប់ថា គ្រូពេទ្យបានដាស់តឿនរឿងសភាពជំងឺបាក់ទឹកចិត្តក្រោយសម្រាលបុត្រហើយថា ឈុំភូ ត្រូវប្រឈមមុខនឹងជំងឺនេះ តែ ឈុំ ខ្លួនឯងត្រូវជឿជាក់លើខ្លួនឯងឱ្យបានច្រើន ។ រាងកាយរបស់នាងខ្ញុំ ត្រូវសម្របតាមអារម្មណ៍ផ្លូវចិត្តយ៉ាងខ្លាំង មិនគួរឱ្យជួបបញ្ហាណាមួយឡើយ។ តែចុងក្រោយនាងខ្ញុំបានជួបវាពិតមែន ថ្ងៃខ្លះនាងខ្ញុំយំដូចជាមនុស្សឆ្កួត ទាំងខឹង និងបំផ្លាយរបស់របរជាច្រើនយ៉ាង ។ សូម្បីតែគេង ក៏ហូរទឹកភ្នែកម្នាក់ឯងដែរ ហើយនាងខ្ញុំបានសួរខ្លួនឯងថា ខ្លួនកំពុងកើតអ្វីឱ្យពិតប្រាកដ។

សម្ដីតារាស្រីរូបនេះ គឺជាបទពិសោធន៍នៃការសម្រាលបុត្រ ដែលអ្នកម្ដាយទាំងអស់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង ៕