ការចេញផ្សាយរបស់សារព័ត៌មាន Teenee ប៉ុន្មានម៉ោងមុននេះបន្ដិចឱ្យដឹងថា ម្ដងនេះតារាឯកស្រីជួរមុខអ្នកនាង នុន វរៈនុត ពិតជាលាក់អាថ៌កំបាំងស្នេហាលែងបានទៀតហើយ ។ យូរម្ដងៗទើបបានឃើញតារាស្រីរូបនេះ បង្ហាញខ្លួនក្នុងនាមជាកូនប្រសារស្រីរបស់គ្រួសារមហាសេដ្ឋីក្រុមហ៊ុនធំៗ ដែលគូស្នេហ៍មានឈ្មោះ តត ពិទិ ភិរម្យភាក់ឌី ។
ក្នុងថ្ងៃបើកសម្ពោធដំណើរការក្រុមហ៊ុនថ្មី SINGHA COMPLEX តារាស្រី នុន វរៈនុត បានបើកបង្ហាញមុខ និងបណ្ដើរគូស្នេហ៍យ៉ាងត្រសង មិនក្រែងភ្នែកអ្នកសារព័ត៌មានដូចមុនទៀតហើយ ។ ការឈោងចាប់យកគ្រួសារមហាសេដ្ឋី គេមើលឃើញថា នុន វរៈនុត ហាក់បីដូចជាមិនខ្លាចបាត់បង់ប្រជាប្រិយ និងពាក្យរិះគន់អ្វីទៀតហើយ ពោលគឺ នាងកំពុងតែដកឃ្លាពីសិល្បៈម្ដងបន្ដិចៗក៏ថាបាន ៕



