ការចេញផ្សាយរបស់សារព័ត៌មាន Teenee នៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាសិចស៊ីមួយដួងនៅក្នុងប្រទេសថៃ មានឈ្មោះ លូក តាន សៈលូមជិត បានបង្ហោះរូបភាពយ៉ាងភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ិនស្ដាក្រាមរបស់នាង ដែលឱ្យដឹងថា នាងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយតែផ្ទុះស៊ីលីកូនសុដន់ ។
គ្រូពេទ្យបានបញ្ជាក់ថា តារាស្រីរូបនេះត្រូវវះកាត់ដកស៊ីលីកូន និងដុំសាច់ចេញពីក្នុងកន្សោមសុដន់ ដែលមានភាពប្រថុយប្រថានបំផុត ដោយសារតែស៊ីលីកូននាង បានដាក់មានអាយុដល់ទៅ 30 ឆ្នាំ ហើយបង្កឱ្យបែកធ្លាយប៉ះពាល់ឱ្យក្រពេញសុដន់ ដែលគ្រោះថ្នាក់បំផុត រហូតដល់អាយុជីវិត។ គ្រូពេទ្យថា សំណាងណាស់ ដែលក្រុមគ្រូពេទ្យជំនាញបានធ្វើឱ្យវះកាត់ដោយជោគជ័យ តែតារាស្រីរូបនេះ ត្រូវសម្រាកព្យាបាលក្នុងរយៈពេលយូរខែ។
តាមរយៈរូបភាពបានបង្ហាញឱ្យដឹងនោះ ស៊ីលីកូន ដែលមានដាក់ចូលសុដន់របស់តារាស្រីខាងលើមានខ្នាត 450 សេសេ និង 495 សេសេ ជាដុំស៊ីលីកូនថ្មី ៕





