បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2018 នេះ បានឱ្យដឹងថា ក្រុមបវរកញ្ញាចក្រវាឡ Miss Universe 2018 បានបង្ហាញវត្តមាននៅលើឆ្នេរសមុទ្រកោះឡាន ក្នុងខេត្ត ផាត់តាយ៉ា ប្រទេសថៃ ក្នុងវិញ្ញាសារ បង្អួតសម្រស់ឈុតប៊ីគីនី ។
គួរបញ្ជាក់ដែរថា បវរកញ្ញាទាំងអស់មានចំនួន 90 រូប ដែលសុទ្ធសឹងមកពីបណ្ដាប្រទេសផ្សេងៗគ្នា ហើយនៅក្នុងនោះក៏មានបវរកញ្ញាតំណាងប្រទេសកម្ពុជា គឺនាង រឿង ស៊ីណាត ដែលត្រូវបង្ហាញខ្លួនក្នុងឈុតប៊ីគីនីដូចគ្នា។ យ៉ាងណាក៏ដោយ នៅថ្ងៃទី 10 ខែធ្នូ ខាងមុខនេះ គឺដល់ពេលបង្ហាញវិញ្ញាសារឈុតតំណាងជាតិហើយ ដែលធ្វើឡើងនៅក្នុងខេត្ត ឈុនប៊ុរី ប្រទេសថៃ និងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ PPTV HD ប៉ុស្ដិ៍លេខ 36 និងអាចទស្សនាបានតាមរយៈហ្វេសប៊ុកផេច PPTVHD36 ។
សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នាផងណា ។ ចង់ដឹងថា វិញ្ញាសារឈុតប៊ីគីនីនេះ បានរំលេចសម្រស់បវរកញ្ញាឱ្យទាក់ទាញដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖









