តារាម៉ូដែល នាង Chloë Grace ដែលត្រូវជាអតីតសង្សារកូន Beckham បានធ្វើការយល់ព្រមថតម៉ូដអាសអាភាសឲ្យទស្សនាវដ្តី Play boy ទាំងភាពវ័យក្មេង។
សារព័ត៌មាន Mthai បានឱ្យដឹងថា អតីតសង្សារបស់កូនកំពូលកីឡាករបាល់ទាត់ Brooklyn Beckham គឺនាង Chloë Grace Moretz ខណៈនេះបានធ្វើឱ្យភ្ញាក់ផ្អើលដល់បណ្ដាក្រុមហ៊ុនភាពយន្ដ និងអ្នកគាំទ្ររបស់ខ្លួន ដោយនាងបានប្រកាសថា នាងយល់ព្រម និងសម្រេចចិត្តធ្វើជាតារាបង្ហាញម៉ូដរបស់ទស្សនាវដ្ដីបម្រើកាមារម្មណ៍របស់បុរសៗ Playboy។
គួរបញ្ជាក់ផងដែរថា ដើមសប្តាហ៍មុននេះ គេបានឃើញតារាបង្ហាញម៉ូដស្រីរបស់ទស្សនាវដ្តី Playboy បណ្ដើរគ្នាយ៉ាងកៀកកើយស្និតស្នាលស្អិតរមួតរហូតដល់ថ្នាក់ប៉ឺតមាត់គ្នានៅកណ្ដាលទីសាធារណៈជាមួយនាង Chloë Grace ដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមអ៊ីនស្ដាក្រាមចាប់បានថា ពួកគេគឺជាគូស្នេហ៍ស្រីនឹងស្រី យ៉ាងថ្មោងថ្មី ។
បើទោះជាធ្លាយដំណឹងបែបនេះក៏ដោយ តែអ្នកគ្រប់គ្រងតារាស្រី Chloë Grace នៅមិនទាន់អះអាងអំពីការងារថ្មីមួយនេះរបស់នាងនៅឡើយទេ ។ ការថតបង្ហាញម៉ូដអាក្រាតកាយនៅលើទស្សនា Playboy ត្រូវបានគេទម្លាយមកទៀតថា នាងទទួលមានតម្លៃខ្លួនខ្ពស់ហើយ ទើបបានជាសម្រេចលឿនបែបនេះ ៕



