Unai Emery ឲ្យខ្សែបម្រើខ្លួន​កាត់សក់ចេញ ក្រោយមានបញ្ហា​ជាមួយ Fellaini (មានវីដេអូ)

0

លោក Unai Emery​ បានលើកឡើងថា សម្រាប់ Matteo Guendouzi​ គួរតែកាត់សក់ចេញ ក្រោយពីប្រកួតត្រឹមស្មើជាមួយ ក្លិប Man Utd ហើយការលើកឡើងយ៉ាងដូច្នេះដោយសារតែ Matteo Guendouzi ត្រូវបានបង្អាកដំណើរឈ្នះដោយសារតែសក់វែងរបស់ខ្លួននេះផងដែរ​​។
បញ្ហាទាញសក់ក្នុងអំឡុងពេលប្រកួតនេះ អាជ្ញាកណ្តាល Andre Marriner បានឃើញហេតុការណ៍នេះ ហើយក៏មិនបានផ្តល់កាតជូន Fellaini នោះទេ​។

Emery បាននិយាយទាំងស្ថានភាពសប្បាយចិត្តថា កីឡាករ​របស់គាត់គួរតែកាត់សក់ចេញ ដោយធ្វើតាមគំរូ Fellaini បានកាត់សក់រួចរាល់។​
គ្រូបង្វឹក Arsenal រូបនេះបានលើកឡើងថា ខ្ញុំគិតថា​រឿងដ៏ល្អបំផុត​សម្រាប់ការប្រកួតបន្ទាប់ Matteo Guendouzi គួរតែកាត់សក់​ចេញ ដើម្បីកុំឲ្យមាន បញ្ហាដូចអ្វីដែល Fellaini ធ្វើដាក់ខ្លួន​។

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ

 

ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖