កីឡាករខ្សែការពាររបស់ហង្សក្រហម Liverpool លោក Virgil Van Dijk បានទទូចថា ក្នុងក្របខណ្ឌអង់គ្លេស Premier League មិនមែនមានតែសេះពីរក្បាល ប្រកួតប្រជែងនោះទេ រវាង Man City និង Liverpool ។
បច្ចុប្បន្ននេះ Man City មាន៤១ពិន្ទុក្នុងដៃ ហើយហង្សក្រហមមាន ៣៩ ពិន្ទុក្នុងដៃ ។ សម្រាប់លទ្ធផលពិន្ទុរបស់ហង្សក្រហម បានក្លាយជាកំណត់ត្រា ខ្ពស់បំផុត ក្នុងចំណោម ១៥ប្រកួតកន្លងមកនេះ ហើយ Jurgen Klopp ជាគូប្រជែងដ៏ស្វិតស្វាញ ជាមួយក្លិប Man City ។
កីឡាករសញ្ជាតិហុល្លង់ លោក Van Dijk បានលើកឡើងដោយទទួលស្គាល់ថា មានផ្លូវដ៏វែងឆ្ងាយ ដើម្បីឆ្ពោះដំណើរទៅមុខ ជាមួយហង្សក្រហម និង Man City ហើយមិនប្រាកដថាក្រុមទាំងពីរនេះ ត្រូវប្រជែងគ្នាដល់ចុងបញ្ចប់រដូវកាលនោះទេ។
ថ្លែងប្រាប់ ESPN ថា ខ្ញុំមិនបានមើលឃើញថានៅទីនេះមានសេះខ្លាំងពីរក្បាលប្រកួតប្រជែងគ្នានោះទេ អ្នកទាំងអស់គ្នាអាចមើលជុំវិញខ្លួនរបស់យើង គឺនៅមាន តោខៀវ Chelsea កាំភ្លើងធំ ដែលជាក្លិបដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងការដណ្តើមពាន ផងដែរ។
លោកបានបន្តថា វាមានការលំបាកខ្លាំង ប៉ុន្តែយើងត្រូវសម្លឹងទៅមុខដោយខ្លួនឯង ហើយនោះជារឿងតែមួយគត នឹងល្អសម្រាប់យើង៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ