តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយនៅពេលមុននេះបន្តិចបានឱ្យដឹងថា ឪពុករបស់តារាសម្ដែងឯកស្រីល្បីឈ្មោះក្នុងរឿង «បាល្ល័ង្គមេឃ» អ្នកនាង អម ភិយ៉ាដា បានទទួលមរណភាពដោយសារមានជំងឺគាំងបេះដូង។
លោក បៀក ភិសាន អាក់សេននី គឺជាឪពុករបស់តារាសម្ដែងស្រីខាងលើ និងជាតារាសម្ដែងភាពយន្ដជើងចាស់ ដែលមានស្នាដៃសម្ដែងរឿងល្បីៗជារឿង ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។ គ្រាន់តែទទួលដំណឹងមរណភាពនេះភ្លាម ក្រុមតារាសម្ដែងជាច្រើនអ្នកបានសម្ដែងក្ដីអាល័យ និងសោកសៅបំផុតចំពោះការបាត់បង់តារាជើងចាស់មួយរូបនេះ៕

