ឈុំភូ អារីយ៉ា កាត់សក់ខ្លីសម្ញែងអាវក្នុង

0

តាមរយៈសារព័ត៌មាន Teenee ដែលទើបចេញផ្សាយនៅពេលមុននេះបន្ដិចបានឲ្យឃើញថា រូបភាពប៉ុន្មាន​សន្លឹករបស់តារាសម្ដែង ឈុំភូ អារីយ៉ា ដែល​បាន​បង្ហោះ​កាល​ពី​ម្សិលមិញ​នេះ​ ទាក់ចិត្ត​អ្នក​មើល​បំផុត​ ហើយ​តាម​រយៈ​រូបទាំង​នេះ​ក៏​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​កក្រើក​ដែរ។

បើទោះបីជាតារាសិល្បៈនានានាំគ្នាសម្ញែងឈុតប៊ីគីនី រាងស្រឡូនៗ តែដោយឡែកអ្នកម្ដាយសម័យថ្មីរូបនេះ បែបជាសម្ញែងម៉ូដសក់ខ្លី និងឈរសម្ញែងអាវក្នុង ឡើងមានភាពជឿជាក់មិនខ្វល់ពីភ្នែកមហាជន។ អ្នកម្ដាយ​កូន​ភ្លោះ​រូបនេះ​ កន្លង​មក​គេ​តែ​ឃើញ​នាង​បញ្ចេញ​សម្រស់​ជាមួយ​សក់​វែង​​គ្រប់​ទម្រង់​ ប៉ុន្តែ​លើ​កនេះ​ ប្រែ​ជា​តែង​សក់​ខ្លី​ត្រឹម​ក​ រំលេច​ភាព​ស្រស់ស្អាត​ប្លែក​ខុស​សព្វដង។ មិនតែប៉ុណ្ណោះទេ នៅក្នុងអ៊ីនស្ដាក្រាមរបស់អ្នកនាង មានអ្នកចូលខម្មិន្ដចំហមាត់ឡើងចង់ផ្ទុះទៅហើយ។

ចង់ដឹងថា អ្នកមា្ដយកូនភ្លោះ ឈុំភូ អារីយ៉ា រូបនេះ ប្លែកភ្នែកប៉ុណ្ណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖