តាមរយៈគេហទំព័រកម្សាន្ដ Teenee ចេញផ្សាយនៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2018 នេះថា ខណៈដែលតារាស្រីថៃបានគ្រងឈុតបុរាណថៃ ពួកគេមានសម្រស់ស្រស់ស្អាតបែបស្រគត់ស្រគំ។ ជាការពិតណាស់ ភាពស្រស់ស្អាតក៏ជាផ្នែកមួយសំខាន់នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ដែលគ្រប់គ្នាតែងតែចង់ទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់មហាជន។ ខណៈតារាស្រីគ្រងនូវឈុតបែបបុរាណនេះ អ្នកគាំទ្រជាច្រើននាក់បានពោលសរសើរមិនដាច់ពីមាត់ ជាពិសេសគឺ តារាស្រី បេឡា រ៉ានី ដែលសម្ដែងនៅក្នុងរឿង «បុព្វេសន្និវាស» ។
ខាងក្រោមនេះ គឺជាសម្រស់តារាថៃជាច្រើនដួង ដែលបានគ្រងនូវឈុតបុរាណថៃ ចង់ដឹងថា ទាក់ភ្នែកប្លែកអារម្មណ៍យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖













