ប៊ុន រតនា​ លើកពីហេតុផល​ប្រជាពលរដ្ឋ​មិនគាំទ្រ​សិល្បៈ និង​តារាខ្មែរ​

0

ជាមួយប្រធានបទឡាយរបស់លោក ប៊ុន រតនា ធ្លាប់ជាអ្នកដឹកនាំសម្តែង និងជា​នាយកគ្រប់គ្រង​ផលិតកម្មវិធីស្ថានីយ៍ទូរទស្សន៍ថោន​ និងបច្ចុប្បន្ន​ជាម្ចាស់ឃ្លាំង​លក់រថយន្តពីរកន្លែង​របស់ S Auto ដោយដាក់ចំណងជើង​នៃប្រធានបទឡាយថា« ហេតុអ្វីខ្មែរភាគច្រើនអោយតំលៃតារាបរទេស ជាងខ្មែរគ្នាឯង?»

ប្រធានបទ Live ខាងលើបានធ្វើឲ្យមានការគាំទ្រជុំវិញសិល្បករ និងអ្នកផលិតជាច្រើន ក្រោយលោកលើកហេតុផលចំ ចំណុច​ជាច្រើនពាក់ព័ន្ធ​ស្ថានភាពបច្ចុប្បរបស់​សិល្បៈ និងសិល្បករ​ខ្មែរ​ ។​
លោក ប៊ុន រតនា បាននិយាយក្នុងវិដេអូឃ្លិបរបស់លោកថា អ្នកគាំទ្រ​យើងបានឲ្យតម្លៃទៅលើតារាបរទេស ជាពិសេសតារាថៃ ដោយទៅទទួលដល់ ព្រលានយន្តហោះ បើសិន​ជាតារាខ្មែរយើងវិញ បើជួបគ្នានៅផ្សារថ្មីអី ងាប់ហើយនៅក្រៅចឹង! ឬជួបគ្នានៅកន្លែងញ៉ាំអី​ តែមុខគ្នាមិនមើលផង ។​

លោកបានលើកឡើងថា មុនយើង​បន្ទោស​ទៅលើអ្នកទស្សនាយើងត្រូវក្រឡេក​មើល ទៅលើខ្លួនយើង មូលហេតុអ្វីបានជាគេមិនមើលរឿងយើង ? មូលហេតុអ្វីបានគេមិនគាំទ្រយើង​ ? រហូតមានតារាខ្លះគាត់ជួលអ្នកគាំទ្រ ធ្វើម៉េចក៏ដោយពេលខ្ញុំឡើងឆាក បងឯងត្រូវធ្វើឲ្យដូចស្រលាញ់ខ្ញុំណាស់ ចឹង ទិញតុក្កតា ហុច​ផ្កាឲ្យចឹងទៅ ដោយលុយទិញរបស់ទាំងនោះជា​របស់តារាផ្ទាល់ខ្លួន ព្រោះតែចង់បានប្រជាប្រិយភាព ។​
មូលហេតុអ្វីបានជាគេផលិតរឿង យកបេះដូងអ្នកមើលបាន ? លោកថា កត្តាមានច្រើនទី​១ គឺ កត្តាធនធានមនុស្ស ជាកត្តាសំខាន់បំផុត បើអ្នកនិពន្ធ គឺគេមានជំនាញនិពន្ធ គេមានជំនាញសរសេរពាក្យពេចន៍ អត្ថបទ ហើយគេសិក្សាទៅលើចរិកលក្ខណៈរបស់អ្នកមើល សម័យនេះគេមើលអី ? បើសិនគេចូលចិត្តមើលរឿងឆ្លងភព យើងមិនអាចទៅមើលរឿងអវកាស​ម្នាក់ឯងនោះទេ ។

ទី​២ កត្តាលុយកាក់ នៅប្រទេសយើងរឿងដែលល្អបំផុត ១ភាគ​អាចពី ៥០០០ពានដុល្លារ ទៅ ៧ពាន់ដុល្លារ ចំណែករឿងដែលបងប្អូនឃើញថា​ឆ្គង លេងមួយៗ ដូចរាប់ស្មៅហ្នឹង តម្លៃ១ភាគពី ២៥០០ ទៅ ៣៥០០ ដុល្លារ
លោកបានលើកខាង​រឿងភាគថៃថា ១ភាគរបស់ថៃ តាមដែលលោក ដឹង ១ភាគមិនក្រោម ដប់ម៉ឺនដុល្លារនោះទេ កត្តាថវិការនេះ ជាកត្តាសំខាន់បំផុត ចឹងខុសគ្នាច្រើនណាស់ រវាងការផលិតនៅថៃ និងខ្មែរ ។​

មួយវិញទៀត បើសិនផលិតករខ្មែរផលិតយើង ផលិតរឿងវៃគ្នាដូច អាចារភ្នំជីរ៉ាំ និងរឿងចិន​ហុងកុង ជាដើម ទាល់តែខ្មែរយើងធ្វើឲ្យល្អជាងគេ ដោយសារតែប្រជាពលរដ្ឋខ្មែរយើងស៊ាំភ្នែកហើយ គាត់មើលរឿងហុងកុង ផ្ទុះផូងផាំង ផ្ទុះដឹងផ្ទុះ វៃដឹងវៃ វៃមើលទៅស្តែងមែនទែន ។
ត្រង់ចំណុចនេះផលិតករ​ងាកមកផលិតរឿងវៃវិញ សួរថាចំណេះដឹង​ផលិតករ កានតាណា ដល់ផលិតកម្មខាងហុងកុងដែរឬទេ ? យើងមិនទាន់ដល់គេទេ បទពិសោធន៍យើងនៅស្ទើរ ចំណេះដឹងយើងនៅមានកម្រិត បើសិនជាយើងធ្វើត្រឹមតែដល់ភាពយន្តបរទេស ក៏គាត់គ្មានអីចំលែកដែរ បើលើស​បរទេសនឹងទទួលបានការសរសើរជាក់ជាមិនខាន ដោយអ្វីដែលពួកគាត់អាចនិយាយបានថា «ឥលូវនេះខ្មែរយើងគ្រាន់បើថតបានប៉ុណ្ណឹង តែបើឲ្យគាត់ដក់ចិត្តដិតអារម្មណ៍ ស្រលាញ់ណាស់មិនអាចទេ»។​
ងាកមកវិញដើម្បីឲ្យសិល្បៈ និងភាពយន្តខ្មែរអាចទៅមុខបាន គឺអាស្រ័យលើកត្តាធនធានមនុស្ស រឿងល្អ ហើយតួសម្តែងបានល្អ សាកសមនឹងផ្ទៃរឿង ពេលខ្លះតួមិនល្បីតែគាត់សមនឹងរឿងក៏ធ្វើឲ្យរឿងនេះផ្ទុះបានដែរ មួយទៀតគឺកត្តាថវិកាក្នុងការផលិត ៕

ទស្សនា​វីដេអូលើកឡើងរបស់លោក ប៊ុន រតនា ដូចខាងក្រោមនេះ៖